ព្រះត្រៃបិដក ភាគ ៦៦
មានយសជាអនន្ត ទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានធនធាន ដឹកនាំទូន្មាន ប្រៀនប្រដៅ ពន្យល់ ធ្វើសត្វឲ្យពិនិត្យ សំឡឹង ធ្វើសត្វឲ្យជ្រះថ្លា។ ព្រោះថា ព្រះមានព្រះភាគនោះ ទ្រង់ញុំាងមគ្គដែលមិនទាន់កើតឡើង ឲ្យកើតឡើង ទ្រង់ញុំាងមគ្គដែលមិនទាន់កើតសព្វគ្រប់ ឲ្យកើតសព្វគ្រប់ ទ្រង់ប្រាប់ផ្លូវដែលមិនទាន់បានប្រាប់ ទ្រង់យល់ផ្លូវ ទ្រង់ជ្រាបច្បាស់នូវផ្លូវ ទ្រង់វាងវៃក្នុងផ្លូវ។ ឯពួកសាវ័កក្នុងកាលឥឡូវនេះ គ្រាន់តែជាអ្នកដើរតាមផ្លូវ មកតាមក្រោយ។ ព្រោះថា ព្រះមានព្រះភាគនោះ ទ្រង់ជ្រាបហេតុដែលគួរជ្រាប ទ្រង់ឃើញហេតុដែលគួរឃើញ ទ្រង់មានចក្ខុ មានធម៌ មានញាណ មានភាពដ៏ប្រសើរ ទ្រង់ពោល សំដែង បង្អោននូវប្រយោជន៍ ទ្រង់ប្រទានអមតធម៌ ជាម្ចាស់នៃធម៌ ជាព្រះតថាគត។ ហេតុណាមួយ ដែលព្រះមានព្រះភាគនោះ មិនជ្រាប មិនឃើញ មិនជ្រាបច្បាស់ មិនធ្វើឲ្យជាក់ច្បាស់ មិនប៉ះពាល់ដោយបញ្ញា មិនមាន។ ធម៌ទាំងពួង រាប់ទាំងអតីត អនាគត និងបច្ចុប្បន្ន រមែងមកកាន់គន្លងចំមុខព្រះញាណនៃព្រះពុទ្ធមានព្រះភាគ ដោយអាការៈគ្រប់យ៉ាង។ ឈ្មោះថា វត្ថុណាមួយ ដែលត្រូវយល់ ត្រូវដឹង គឺប្រយោជន៍ខ្លួនក្តី ប្រយោជន៍ជនដទៃក្តី ប្រយោជន៍ទាំងពីរក្តី ប្រយោជន៍ជាបច្ចុប្បន្នក្តី ប្រយោជន៍ក្នុងលោកខាងមុខក្តី ប្រយោជន៍រាក់ក្តី ប្រយោជន៍ជ្រៅក្តី
ID: 637351917661809386
ទៅកាន់ទំព័រ៖