ព្រះត្រៃបិដក ភាគ ៦៦
[២៨៨] អធិប្បាយពាក្យថា ភិក្ខុនោះ កាលពិចារណាធម៌ដោយប្រពៃ តាមកាលគួរ ត្រង់ពាក្យថា តាមកាលគួរ គឺកាលបើចិត្តរាយមាយ នេះជាកាលគួរដល់សមថៈ កាលបើចិត្តតាំងមាំ នេះជាកាលគួរដល់វិបស្សនា។
ព្រះយោគី ជាអ្នកឈ្លាសវៃក្នុងកាល តែងផ្គងចិត្តក្នុងកាលគួរ មួយទៀត តែងសង្កត់សង្កិនចិត្ត ក្នុងកាលដទៃ តែងពង្រីកពង្រាយចិត្តក្នុងកាលគួរ តែងតាំងចិត្តឲ្យមាំ ក្នុងកាលគួរ តែងព្រងើយកន្តើយក្នុងកាលគួរ ការគួរផ្គង (ចិត្ត) ក្នុងកាលដូចម្តេច ការគួរសង្កត់សង្កិន (ចិត្ត) ក្នុងកាលដូចម្តេច កាលជាទីពង្រីកពង្រាយ (ចិត្ត) ក្នុងកាលដូចម្តេច កាលជាទីធ្វើនូវសមថៈ តើដូចម្តេច ព្រះមានព្រះភាគ សំដែងនូវកាលគួរដល់ការព្រងើយនៃចិត្តរបស់ព្រះយោគី ដោយប្រការដូចម្តេច ការគួរផ្គងក្នុងកាលចិត្តរួញរា ការគួរសង្កត់សង្កិន ក្នុងកាលចិត្តរាយមាយ ព្រះយោគីគួរពង្រីកពង្រាយចិត្ត ដែលគ្មានសេចក្តីរីករាយក្នុងខណៈនោះឯង កាលណាចិត្តរីករាយ មិនរួញរា មិនរវើរវាយ កាលនោះ ជាកាលគួរដល់សមថៈ ព្រះយោគីគួរធ្វើចិត្តឲ្យរីករាយខាងក្នុង កាលណាចិត្តតាំងមាំដោយឧបាយនុ៎ះយ៉ាងនេះ កាលនោះ ព្រះយោគី
ID: 637353696154008932
ទៅកាន់ទំព័រ៖