ព្រះត្រៃបិដក ភាគ ៦៦
ពាក្យថា ព្រះមានព្រះភាគ គឺជាពាក្យពោលដោយគោរព។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់រាគៈ។ ព្រះមានថា មានព្រះភាគ ព្រោះទ្រង់កាច់បង់ទោសៈ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់មោហៈ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់មានះ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់ទិដ្ឋិ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់បន្លាគឺកាមគុណ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់កាច់បង់កិលេស។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់ចែក ញែក រំលែក នូវធម្មរតនៈ។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់ធ្វើនូវទីបំផុតនៃភព។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់បានចំរើនកាយ គឺរូប និងនាម។ ព្រះនាមថា មានព្រះភាគ ព្រោះទ្រង់បានចំរើនសីល ព្រោះទ្រង់បានចំរើនចិត្ត ព្រោះទ្រង់បានចំរើនប្រាជ្ញា។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់បានគប់រកព្រៃតូច និងព្រៃធំ ជាសេនាសនៈស្ងាត់ មានសម្លេងតិច មានការគឹកកងតិច ប្រាសចាកខ្យល់កាយនៃជន គួរដល់អំពើស្ងាត់របស់មនុស្ស សមគួរដល់កិរិយាពួនសម្ងំ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះព្រះមានបុណ្យទ្រង់មានភាគនៃអត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត និងអធិប្បញ្ញា
ID: 637353696976390232
ទៅកាន់ទំព័រ៖