ព្រះត្រៃបិដក ភាគ ៦៦
មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃឈាន ៤ អប្បមញ្ញា ៤ និងអរូបសមាបត្តិ ៤។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃវិមោក្ខ ៨ អភិភាយតនៈ ៨ និងអនុបុព្វវិហារសមាបត្តិ ៩។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃសញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិសមាធិ និងអសុភសមាបត្តិ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ ៧ និងមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ។ មួយវិញទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃតថាគតពលៈ ១០ វេសារជ្ជញ្ញាណ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ និងពុទ្ធធម៌ ៦។ ព្រះនាមថា ព្រះមានព្រះភាគ នេះ មិនមែនព្រះមាតាថ្វាយ មិនមែនព្រះបិតាថ្វាយ មិនមែនបងប្អូនប្រុសថ្វាយ មិនមែនបងប្អូនស្រីថ្វាយ មិនមែនពួកមិត្ត និងអាមាត្យថ្វាយ មិនមែនពួកញាតិសាលោហិតថ្វាយ មិនមែនពួកសមណព្រាហ្មណ៍ថ្វាយ មិនមែនពួកទេវតាថ្វាយទេ ឯព្រះនាមថា ព្រះមានព្រះភាគនេះ មានក្នុងទីបំផុតនៃវិមោក្ខរបស់ព្រះពុទ្ធទាំងឡាយ ទ្រង់មានជោគ
ID: 637353697252148675
ទៅកាន់ទំព័រ៖