ព្រះត្រៃបិដក ភាគ ៦៦
            
        
        
            
            
                
                ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ដោយការធ្វើឲ្យជាក់ច្បាស់ ព្រមទាំងការបាននូវសព្វញ្ញុតញ្ញាណ ទៀបគល់ពោធិព្រឹក្ស ហេតុនោះ (ទើបមានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ភិក្ខុនោះ នឹងជាអ្នកមានចិត្តខ្ពស់ឯក កំចាត់បង់នូវងងឹតបាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ភិក្ខុមានស្មារតី មានចិត្តផុតស្រឡះល្អ គប្បីបន្ទោបង់នូវសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ទាំងនុ៎ះចេញ ភិក្ខុនោះ កាលពិចារណាធម៌ដោយប្រពៃ តាមកាលគួរ ភិក្ខុនោះ នឹងជាអ្នកមានចិត្តខ្ពស់ឯក កំចាត់បង់នូវងងឹតបាន ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ។
ចប់ សារីបុត្តសុត្តនិទ្ទេស ទី១៦ ។
ចប់ សុត្តនិទ្ទេសទាំង ១៦ ក្នុងអដ្ឋកវគ្គ។ 
             
            
         
        
            
                ID: 637353697660991080 
                
            
            
                ទៅកាន់ទំព័រ៖