ព្រះត្រៃបិដក ភាគ ៦៦

ប្រយោជន៍​លាក់​ក្តី​ ប្រយោជន៍​កំបាំង​ក្តី ប្រយោជន៍​ដែល​ត្រូវ​នាំចេញ​ក្តី ប្រយោជន៍​ដែល​បាន​នាំចេញ​ស្រាប់ហើយ​ក្តី​ ប្រយោជន៍​មិន​មានទោស​ក្តី ប្រយោជន៍​មិន​មាន​កិលេស​ក្តី ប្រយោជន៍​ផូរផង់​ក្តី ប្រយោជន៍​យ៉ាង​សំខាន់​ក្តី​ ទាំងអស់​នោះ រមែង​ប្រព្រឹត្តទៅ​ក្នុង​ខាងក្នុង​នៃ​ពុទ្ធញ្ញាណ។ ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ មាន​ព្រះ​ញាណ​មិន​ទើសទាល់​ក្នុង​អតីត មាន​ព្រះ​ញាណ​មិន​ទើសទាល់​ក្នុង​អនាគត ក្នុង​បច្ចុប្បន្ន។ កាយ​កម្ម​ទាំងអស់ ប្រព្រឹត្តទៅ​តាម​ព្រះ​ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ វចីកម្ម​ទាំងអស់​ មនោ​កម្ម​ទាំងអស់ ប្រព្រឹត្តទៅ​តាម​ព្រះ​ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ។ ហេតុ​ដែល​ត្រូវ​ដឹង​ មាន​ត្រឹមណា ព្រះ​ញាណ​ក៏​មាន​ត្រឹមនោះ ព្រះ​ញាណ​មាន​ត្រឹមណា ហេតុ​ដែល​ត្រូវ​ដឹង ក៏​មាន​ត្រឹមនោះ​ ព្រះ​ញាណ​មានហេតុ​ដែល​ត្រូវ​ដឹង​ជាទីបំផុត ហេតុ​ដែល​ត្រូវ​ដឹង ក៏​មាន​ញាណ​ជាទីបំផុត​ ព្រះ​ញាណ​មិន​ប្រព្រឹត្ត​កន្លង​ហេតុ​ដែល​ត្រូវ​ដឹង ហេតុ​ដែល​ត្រូវ​ដឹង ក៏​មិន​ប្រព្រឹត្ត​កន្លង​ព្រះ​ញាណ​ ធម៌​ទាំងនោះ រមែង​ឋិតនៅ​ក្នុង​ទីបំផុត​នៃ​គ្នានឹងគ្នា។ បាត​ស្មុគ្គ​ទាំងពីរ ដែល​សិ្នទ្ធ​គ្នា​ល្អ​ បាត​ស្មុគ្គ​ខាងក្រោម មិន​ប្រព្រឹត្ត​ហួស​បាត​ស្មុគ្គ​ខាងលើ បាត​ស្មុគ្គ​ខាងលើ​ មិន​ប្រព្រឹត្ត​ហួស​បាត​ស្មុគ្គ​ខាងក្រោម រមែង​តាំងនៅ​ក្នុង​ទីបំផុត​នៃ​គ្នា​យ៉ាងណា​ ហេតុ​ដែល​ត្រូវ​ដឹងផង ព្រះ​ញាណ​ផង របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ តាំងនៅ​ក្នុង​ទីបំផុត​នៃ​គ្នានឹងគ្នា​ យ៉ាងនោះ​ដែរ គឺ​ហេតុ​ដែល​ត្រូវ​ដឹង មាន​ត្រឹមណា
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637351917923562777
ទៅកាន់ទំព័រ៖