ព្រះត្រៃបិដក ភាគ ៦៦
            
        
        
            
            
                
                ព្រះញាណ ក៏មានត្រឹមនោះ ព្រះញាណមានត្រឹមណា ហេតុដែលត្រូវដឹង ក៏មានត្រឹមនោះ ព្រះញាណ មានហេតុដែលត្រូវដឹងជាទីបំផុត ហេតុដែលត្រូវដឹង ក៏មានព្រះញាណជាទីបំផុត ព្រះញាណ មិនប្រព្រឹត្តកន្លងហេតុដែលត្រូវដឹង គន្លងដែលត្រូវដឹង មិនប្រព្រឹត្តកន្លងព្រះញាណ ធម៌ទាំងនោះ រមែងតាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នា។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ប្រព្រឹត្តទៅក្នុងធម៌ទាំងពួង។ ធម៌ទាំងអស់ ជាប់ដោយការនឹក ជាប់ដោយការប្រាថ្នា ជាប់ដោយការធ្វើទុកក្នុងចិត្ត ជាប់ដោយចិត្តុប្បាទនៃព្រះពុទ្ធមានព្រះភាគ។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ប្រព្រឹត្តទៅក្នុងសត្វទាំងពួង។ ព្រះមានព្រះភាគ ទ្រង់ជ្រាបអាសយៈ ជ្រាបអនុសយៈ ជ្រាបចរិត ជ្រាបនូវការបង្អោនទៅនៃសត្វទាំងពួង ជ្រាបពួកសត្វដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយក្លៀវក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ឲ្យដឹងបានដោយងាយ ឲ្យដឹងបានដោយក្រ ជាសត្វមានភ័ព្វ និងឥតភ័ព្វ។ លោក ព្រមទាំងទេវលោក ព្រមទាំងមារ ព្រមទាំងព្រហ្ម ពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សសាម័ញ្ញ រមែងប្រព្រឹត្តទៅខាងក្នុងនៃពុទ្ធញ្ញាណ ហ្វូងត្រី និងអណ្តើកណាមួយ ដោយហោចទៅ រាប់យកត្រីឈ្មោះតិមិតិមិង្គលៈ ប្រព្រឹត្តទៅក្នុងខាងក្នុងនៃមហាសមុទ្រ យ៉ាងណា
            
            
         
        
            
                ID: 637351918185159396 
                
            
            
                ទៅកាន់ទំព័រ៖