ព្រះត្រៃបិដក ភាគ ៦៦

 ព្រះមានព្រះភាគ ទ្រង់​មាន​ចក្ខុ​បើក​ហើយ ដោយ​ពុទ្ធ​ចក្ខុ តើ​ដូចម្តេច។ ព្រះមានព្រះភាគ​ ទ្រង់​ប្រមើល​មើល​សត្វលោក ដោយ​ពុទ្ធ​ចក្ខុ បាន​ទត​ឃើញ​ពួក​សត្វ ដែល​មាន​ធូលី​តិច​ក្នុង​ភ្នែក​ មាន​ធូលី​ច្រើន​ក្នុង​ភ្នែក មាន​ឥន្រ្ទិយ​ក្លៀវក្លា មាន​ឥន្រ្ទិយ​ទន់ មាន​អាការៈ​ល្អ​ មាន​អាការៈ​អាក្រក់ ឲ្យដឹង​បាន​ដោយ​ងាយ ឲ្យដឹង​បាន​ដោយ​ក្រ ទាំង​សត្វ​ពួក​ខ្លះ ជា​អ្នក​ឃើញ​ទោស​ក្នុង​បរលោក​ថា​ គួរខ្លាច។ ដូច​ជលជាតិ​ពួក​ខ្លះ គឺ​ព្រលិត​ក្តី ឈូកក្រហម​ក្តី ឈូកស​ក្តី ក្នុង​ត្រពាំង​ព្រលិត​ក្តី​ ត្រពាំង​ឈូកក្រហម​ក្តី ត្រពាំង​ឈូកស​ក្តី ដុះ​ក្នុងទឹក ចំរើន​ក្នុងទឹក លូត​តាម​ទឹក​ លិច​ចុះ​ខាងក្នុង ដែល​ទឹក​ចិញ្ចឹម​ហើយ ផ្កា​ជលជាតិ​ពួក​ខ្លះ គឺ​ព្រលឹត​ក្តី​ ឈូក​ក្រ​ហម​ក្តី្ ឈូកស​ក្តី ដុះ​ក្នុងទឹក ចំរើន​ក្នុងទឹក ឋិតនៅ​ស្មើនឹង​ទឹក​ ជលជាតិ​ពួក​ខ្លះ គឺ​ព្រលិត​ក្តី ឈូកក្រហម​ក្តី ឈូកស​ក្តី ដុះ​ក្នុងទឹក ចំរើន​ក្នុងទឹក​ ឋិតនៅ​ផុត​អំពី​ទឹក មិន​ទទឹក​ដោយ​ទឹក យ៉ាងណា ព្រះមានព្រះភាគ ទ្រង់​ប្រមើល​មើល​សត្វលោក​ដោយ​ពុទ្ធ​ចក្ខុ​ បាន​ទត​ឃើញ​ពួក​សត្វ​ដែល​មាន​ធូលី​តិច​ក្នុង​ភ្នែក មាន​ធូលី​ច្រើន​ក្នុង​ភ្នែក មាន​ឥន្រ្ទិយ​ក្លៀវក្លា​ មាន​ឥន្រ្ទិយ​ទន់ មាន​អាការ​ល្អ មាន​អាការ​ល្អ ឲ្យដឹង​បាន​ដោយ​ងាយ ឲ្យដឹង​បាន​ដោយ​ក្រ​ ទាំង​សត្វ​ពួក​ខ្លះ ជា​អ្នក​ឃើញ​ទោស​ក្នុង​បរលោក​ថា គួរខ្លាច ក៏​យ៉ាងនោះ​ដែរ។ ព្រះមានព្រះភាគ ទ្រង់​ជ្រាប​ថា
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 637351919150285353
ទៅកាន់ទំព័រ៖