ព្រះត្រៃបិដក ភាគ ៦៦

មើល​ប្រជុំជន ដែល​ខ្វល់​ដោយ​សេចក្តី​សោក ត្រូវជា​តិ និង​ជរា​គ្រប​សង្កត់ យ៉ាងនោះ​ដែរ។

 ព្រះមានព្រះភាគ ឈ្មោះថា មាន​ចក្ខុ​បើក​ហើយ ដោយ​ពុទ្ធ​ចក្ខុ​យ៉ាងនេះ។
 ព្រះមានព្រះភាគ ទ្រង់​មាន​ចក្ខុ​បើក​ហើយ ដោ​យស​មន្ត​ចក្ខុ តើ​ដូចម្តេច។ ព្រះ​សព្វញ្ញុ​តញាណ​ ហៅថា សម​ន្ត​ចក្ខុ។ ព្រះមានព្រះភាគ​ទ្រង់​ប្រកប ប្រកប​ព្រម ចូល​ទៅ​ជិត ចូល​ទៅ​ជិត​ព្រម​ ចូល​ទៅដល់ ចូល​ទៅដល់​ព្រម ប្រកប​ព្រម ដោយ​សព្វញ្ញុ​តញាណ។
ហេតុ​នីមួយ​ក្នុង​លោក​នេះ ដែល​ព្រះមានព្រះភាគ​នោះ ទ្រង់​មិនឃើញ ឬថា​មិន​ជ្រាប មិន​យល់​ មិន​មាន​ទេ ហេតុ​ណា​ដែល​ត្រូវ​ដឹង ព្រះមានព្រះភាគ​ទ្រង់​ជ្រាប​នូវ​ហេតុ (នោះ​) ទាំងអស់ ព្រោះហេតុនោះ ព្រះ​តថាគត ទើប​ឈ្មោះថា សម​ន្ត​ចក្ខុ។

 ព្រះមានព្រះភាគ ទ្រង់​ឈ្មោះថា មាន​ចក្ខុ​បើក​ហើយ ដោ​យស​មន្ត​ចក្ខុ យ៉ាងនេះ​ឯង​ ហេតុ​នោះ ទ្រង់​ត្រាស់​ថា មាន​ចក្ខុ​បើក​ហើយ បាន​សំដែង។
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 637351920154947649
ទៅកាន់ទំព័រ៖