ព្រះត្រៃបិដក ភាគ ៦៦
ជាខ្មាំងខាងក្នុង ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ នេះឯង ជាមន្ទិលខាងក្នុង ជាបច្ចាមិត្តខាងក្នុង ជាសត្រូវខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាខ្មាំងខាងក្នុង។
លោភៈឲ្យកើតវិនាស លោភៈជាគ្រឿងញុំាងចិត្តឲ្យកម្រើក ភ័យកើតឡើងខាងក្នុង តែជនមិនដឹងនូវភ័យនោះ។ ជនល្មោភ រមែងមិនដឹងនូវអត្ថ ជនល្មោភ រមែងមិនឃើញនូវធម៌ លោភៈ គ្របសង្កត់ជន ក្នុងកាលណា សេចក្តីងងឹតងងល់ រមែងកើតក្នុងកាលនោះ ទោសៈឲ្យកើតវិនាស ទោសៈ ជាគ្រឿងញុំាងចិត្តឲ្យកម្រើក ភ័យរមែងកើតខាងក្នុង តែជនមិនដឹងនូវភ័យនោះ ជនក្រោធ រមែងមិនដឹងអត្ថ ជនក្រោធ រមែងមិនឃើញធម៌ សេចក្តីក្រោធ គ្របសង្កត់ជន ក្នុងកាលណា ការងងឹតងងល់ រមែងកើតក្នុងកាលនោះ មោហៈ ឲ្យកើតវិនាស មោហៈ ជាគ្រឿងញុំាងចិត្តឲ្យកម្រើក ភ័យរមែងកើតខាងក្នុង តែជនមិនដឹងនូវភ័យនោះ ជនវង្វេង រមែងមិនដឹងអត្ថ ជនវង្វេង រមែងមិនឃើញធម៌
ID: 637351922348670948
ទៅកាន់ទំព័រ៖