ព្រះត្រៃបិដក ភាគ ៦៦

ឈ្មោះថា អន្តរាយ​ ព្រោះ​ជាស​ភាវៈ​អាស្រ័យ​នៅក្នុង​អត្តភាព​នោះ យ៉ាងនេះ​ឯង។
 ន័យ​មួយទៀត ព្រះពុទ្ធដីកា​នេះ ព្រះមានព្រះភាគ ត្រាស់​ហើយ​ថា​
រាគៈ និង​ទោសៈ មាន​អត្តភាព​នេះ​ជាហេតុ សេចក្តី​មិន​ត្រេកអរ តម្រេក កិរិយា​ព្រឺរោម​ កើតអំពី​អត្តភាព​នេះ សេចក្តី​ត្រិះរិះ​ក្នុងចិត្ត ក៏​កើតឡើង​អំពី​អត្តភាព​នេះ ដូច​ពួក​ក្មេង​តូច​លែង​ក្អែក។

 ឈ្មោះថា អន្តរាយ ព្រោះ​ជាស​ភាវៈ​អាស្រ័យ​នៅក្នុង​អត្តភាព​នោះ យ៉ាងនេះ​ឯង។
 ពាក្យ​ថា ជា​គ្រឿង​នាំចេញ​នូវ​អន្តរាយ គឺជា​គ្រឿង​នាំចេញ​អន្តរាយ ជា​គ្រឿង​លះបង់​អន្តរាយ​ ជា​គ្រឿង​រម្ងាប់​អន្តរាយ ជា​គ្រឿងរ​លាស់​ចោល​អន្តរាយ ជា​គ្រឿង​រម្ងាប់​អន្តរាយ គឺ​អមត​និព្វាន​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ធម៌​ដែល​ព្រះអង្គ​ជ្រាប​ដោយ​ព្រះអង្គ​ឯង ជា​គ្រឿង​នាំចេញ​នូវ​អន្តរាយ។
 [៣១​] ពាក្យ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ សូម​ព្រះអង្គ​សំដែង​នូវ​បដិបទា សេចក្តី​ថា សូម​ព្រះអង្គ​សំដែង​នូវ​បដិ​ទា គឺ​សំដែង​ ប្រាប់ ពោល បញ្ញា​ត្ត តែងតាំង បើក ចែក ធ្វើឲ្យ​ងាយ ប្រកាស​នូវ​សម្មាបដិបទា អនុលោម​បដិបទា​ បដិបទា​មិនជា​សត្រូវ បដិបទា​ជា​ប្រយោជន៍​ដ៏​សមគួរ
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 637351923571174217
ទៅកាន់ទំព័រ៖