ព្រះត្រៃបិដក ភាគ ៦៦

 [៣] អធិប្បាយ​ពាក្យ​ថា នូវ​វិវេក​ផង​ សន្តិបទ​ផង ចំពោះ​ព្រះអង្គ​ ដែល​ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ​ ត្រង់​ពាក្យ​ថា វិវេក បាន​ដល់ វិវេក​ ៣ គឺ​កាយវិវេក ចិត្តវិវេក ឧបធិវិវេក។
 កាយវិវេក តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ គប់​រក​សេនាសនៈ​ដ៏​ស្ងាត់ គឺ​ព្រៃ គល់ឈើ​ ភ្នំ ជ្រោះ គុហា​ភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង ទាំង​ជា​អ្នក​ស្ងប់ស្ងាត់​ដោយ​កាយ​ គឺ​ភិក្ខុ​នោះ​ដើរ​ម្នាក់ឯង ឈរ​ម្នាក់ឯង អង្គុយ​ម្នាក់ឯង ដេក​ម្នាក់ឯង ចូល​ទៅកាន់​ស្រុក​ដើម្បី​បិណ្ឌបាត​ម្នាក់ឯង​ ត្រឡប់មកវិញ​ម្នាក់ឯង អង្គុយ​ក្នុង​ទីស្ងាត់​ម្នាក់ឯង អធិដ្ឋាន​ទី​ចង្រ្កម​ម្នាក់ឯង​ ត្រាច់​ទៅ សម្រេច​នៅ ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យ​ទៅ​ម្នាក់ឯង នេះ កាយវិវេក។
 ចិត្តវិវេក តើ​ដូចម្តេច។ ភិក្ខុ​ចូល​បឋមជ្ឈាន ចិត្តស្ងប់​ស្ងាត់​ចាក​នីវរណធម៌​ទាំងឡាយ​ ចូល​ទុតិយជ្ឈាន ចិត្តស្ងប់​ស្ងាត់​ចាក​វិតក្កៈ និង​វិចារៈ ចូល​តតិយជ្ឈាន ចិត្តស្ងប់​ស្ងាត់​ចាក​បីតិ​ ចូល​ចតុត្ថជ្ឈាន ចិត្តស្ងប់​ស្ងាត់​ចាក​សុខ និង​ទុក្ខ ចូល​អាកាសានញ្ចាយតនៈ​ ចិត្តស្ងប់​ស្ងាត់​ចាក​រូបសញ្ញា បដិឃ​សញ្ញា នានត្ត​សញ្ញា
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637351907086679514
ទៅកាន់ទំព័រ៖