ព្រះត្រៃបិដក ភាគ ៦៦
ជាអ្នកឡេះឡោះដោយភ្នែក យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលខ្លះចូលទៅកាន់ចន្លោះផ្ទះ ដើរតាមថ្នល់ ជាអ្នកដើរមិនសង្រួម តែងក្រឡេកមើលដំរី ក្រឡេកមើលសេះ ក្រឡេកមើលរថ ក្រឡេកមើលពលថ្មើរជើង ក្រឡេកមើលពួកស្រី ក្រឡេកមើលពួកបុរស ក្រឡេកមើលពួកក្មេងប្រុស ក្រឡេកមើលពួកក្មេងស្រី ក្រឡេកមើលរានផ្សារ ក្រឡេកមើលមុខផ្ទះ ក្រឡេកមើលលើ ក្រឡេកមើលក្រោម ដើរសំឡឹងទិសតូចទិសធំ ជាអ្នកឡេះឡោះដោយភ្នែក យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលខ្លះឃើញរូបដោយភ្នែក ហើយជាអ្នកប្រកាន់និមិត្ត ជាអ្នកប្រកាន់អនុព្យព្ជានៈ ធម៌ទាំងឡាយជាអកុសលដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមភិក្ខុ អ្នកមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុតែមិនសង្រួមចក្ខុន្រ្ទិយណា ក៏មិនប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ មិនរក្សានូវចក្ខុន្រ្ទិយ មិនដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្រ្ទិយ ជាអ្នកឡេះឡោះដោយភ្នែក យ៉ាងនេះខ្លះ។ ដូចជាសមណព្រាហ្មណ៍ពួកមួយដ៏ចំរើន បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗ នូវការស្តាប់ និងមើលល្បែងដែលជាសត្រូវ មានសភាពយ៉ាងនេះ គឺរាំ ច្រៀង ប្រគំ មហោស្រព ចម្បាំងមហាភារត និងរាមកេរ្តិ៍ជាដើម គង រគាំង
ID: 637351924696165201
ទៅកាន់ទំព័រ៖