ព្រះត្រៃបិដក ភាគ ៦៦

ធម៌​ទាំងឡាយ​ជាអកុសល​ដ៏​លាមក​ គឺ​អភិជ្ឈា និង​ទោមនស្ស គប្បី​ជាប់​តាម​ភិក្ខុ​អ្នក​មិន​សង្រួម​ចក្ខុន្រ្ទិយ​នុ៎ះ​ ព្រោះហេតុតែ​មិន​សង្រួម​ចក្ខុន្រ្ទិយ​ណា ក៏​ប្រតិបត្តិ​ដើម្បី​សង្រួម​ចក្ខុន្រ្ទិយ​នោះ​ រក្សា​ចក្ខុន្រ្ទិយ ដល់​នូវ​ការ​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ ជា​អ្នក​មិន​ឡេះឡោះ​ដោយ​ភ្នែក​ យ៉ាងនេះ​ខ្លះ។ ដូចជា​សមណព្រាហ្មណ៍​ដ៏​ចំរើន​ពួក​ខ្លះ បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ សមណព្រាហ្មណ៍​ទាំងនោះ មិន​ប្រក​បរឿយៗ នូវ​ការ​ស្តាប់ និង​ការ​មើល​ល្បែង ដែល​ជាស​ត្រូវ​ មាន​សភាព​យ៉ាងនេះ គឺ​ល្បែង​រាំ ច្រៀង ប្រគំ មហោស្រព ចម្បាំង​មហា​ភារត និង​រាមកេរ្តិ៍​ជាដើម។ល។ ការ​មើល​កងទ័ព ជា​អ្នក​វៀរ​ស្រ​ឡេះ​ចាក​ការ​ប្រក​បរឿយៗ នូវ​ការ​ស្តាប់ និង​ការ​មើល​ល្បែង​ដែល​ជាស​ត្រូវ​ មាន​សភាព​យ៉ាងនេះ ជា​អ្នក​មិន​ឡេះឡោះ​ដោយ​ភ្នែក យ៉ាងនេះ​ខ្លះ។
 ពាក្យ​ថា បុគ្គល​មិន​គប្បី​ឡេះឡោះ​ដោយ​ភ្នែក បាន​សេចក្តី​ថា បុគ្គល​គប្បី​លះបង់​ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើឲ្យ​បាត់បង់​នូវ​ការ​ឡេះឡោះ​ដោយ​ភ្នែក ហើយ​ជា​អ្នក​ឆ្ងាយ វៀរ​ចេញ​ វៀរ​ស្រឡះ ឃ្លាត​ចេញ រលាស់ចោល ផុត​ស្រឡះ ប្រកប​ប្រាស ចាក​ការ​ឡេះឡោះ​ដោយ​ភ្នែក សម្រេច​នៅ​ដោយចិត្ត​ដែល​ប្រាសចាក​ដែន​គឺ​កិលេស​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​មិន​គប្បី​ឡេះឡោះ​ដោយ​ភ្នែក។
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637351925358282394
ទៅកាន់ទំព័រ៖