ព្រះត្រៃបិដក ភាគ ៦៦

សមណព្រាហ្មណ៍​ពួក​មួយ​ ជាប់​ចំពាក់​ក្នុង​រស។ សមណព្រាហ្មណ៍​ទាំងនោះ តែ​ត្រាច់​ស្វែងរក​រស​ដ៏​ប្រសើរ ដោយ​ចុង​នៃ​អណ្តាត។ សមណព្រាហ្មណ៍​ទាំងនោះ បាន​រសជូរ ស្វែងរក​រស​មិន​ជូរ បាន​រស​មិន​ជូរ​ហើយ ស្វែងរក​រសជូរ។បេ។. បាន​រស​ត្រជាក់​ហើយ ស្វែងរក​រស​ក្តៅ បាន​រស​ក្តៅ​ហើយ​ ស្វែងរក​នូវ​រស​ត្រជាក់។ សមណព្រាហ្មណ៍​ទាំងនោះ បាន​របស់​ណាៗ មិន​សន្តោស​នឹង​របស់​នោះ​ៗ ស្វែងរក​រស​ឯទៀ​តៗ ជា​អ្នក​ត្រេកអរ ជាប់​ចំពាក់ ល្មោភ ជក់​ជាប់ ញ៉ាម ជាប់ស្អិត មាន​អាការ​ជាប់ស្អិត​ ញៀន​ក្នុង​រស​ទាំងឡាយ​ជាទី​គាប់ចិត្ត។ បុគ្គល​ណា បាន​លះបង់ បាន​ផ្តាច់ផ្តិល​នូវ​ចំណង់​ក្នុង​រស​នុ៎ះ។បេ។ ដុត​ដោយ​ភ្លើង គឺ​ញាណ​ហើយ បុគ្គល​នោះ ពិចារណា​ដោយ​ត្រូវ​ទំនង ហើយ​បរិភោគ​អាហារ​ មិន​ដើម្បី​លេង មិន​ដើម្បី​ស្រវឹង មិន​ដើម្បី​ប្រដាប់ មិន​ដើម្បី​ស្អិតស្អាង គ្រាន់តែ​ដើម្បី​ឋិតនៅ​នៃ​កាយ​នេះ​ ដើម្បីឲ្យ​កាយ​ប្រព្រឹត្តទៅ ដើម្បី​បំបាត់​បង់​សេចក្តី​លំបាក ដើម្បី​អនុគ្រោះ​ព្រហ្មចរិយៈ។បេ។ ការ​នៅ​សប្បាយ​ផង។ បុគ្គល​លាប​ដម្បៅ គ្រាន់តែ​ប្រយោជន៍ឲ្យ​ដុះ​សាច់​យ៉ាងណា មួយទៀត​ បុគ្គល​លាប​ភ្លៅរទេះ គ្រាន់តែ​ប្រយោជន៍​ដល់​ការដឹកនាំ​នូវ​ភារៈ យ៉ាងណា មួយទៀត​ បុគ្គល​បរិភោគ​សាច់​កូន
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637351925949922524
ទៅកាន់ទំព័រ៖