ព្រះត្រៃបិដក ភាគ ៦៦
គ្រាន់តែប្រយោជន៍ដល់ការឆ្លងឲ្យផុតផ្លូវដាច់ស្រយាល យ៉ាងណា ភិក្ខុពិចារណាដោយត្រូវទំនង ហើយបរិភោគអាហារ មិនដើម្បីលេង។បេ។ សេចក្តីមិនមានទោសផង ការនៅសប្បាយផង ក៏យ៉ាងនោះដែរ បុគ្គលលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យដល់នូវការបាត់បង់នូវចំណង់ក្នុងរស ដូច្នេះ ជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ មិនប្រកបដោយចំណង់ក្នុងរស សម្រេចនៅដោយចិត្ត ដែលប្រាសចាកដែន គឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីជាប់ចំពាក់ក្នុងរស។
[៣៧] អធិប្បាយពាក្យថា មិនគប្បីប្រកាន់វត្ថុណាមួយក្នុងលោក ត្រង់ពាក្យថា ប្រកាន់ បានដល់សេចក្តីប្រកាន់ពីរ គឺសេចក្តីប្រកាន់គឺតណ្ហា ១ សេចក្តីប្រកាន់គឺទិដ្ឋិ ១។បេ។ នេះ សេចក្តីប្រកាន់ គឺតណ្ហា។បេ។ នេះ សេចក្តីប្រកាន់គឺទិដ្ឋិ។ បុគ្គលលះបង់សេចក្តីប្រកាន់ គឺតណ្ហា រលាស់ចោលសេចក្តីប្រកាន់គឺទិដ្ឋិ មិនគប្បីប្រកាន់ មិនកាន់យក មិនស្ទាបអង្អែល មិនប្រកាន់ស្អិតនូវចក្ខុ មិនគប្បីប្រកាន់ មិនកាន់យក មិនស្ទាបអង្អែល មិនប្រកាន់ស្អិតនូវត្រចៀក ច្រមុះ អណ្តាត កាយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ត្រកូល ពួក អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព
ID: 637351926305437230
ទៅកាន់ទំព័រ៖