ព្រះត្រៃបិដក ភាគ ៦៦

ចូល​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ចិត្តស្ងប់​ស្ងាត់​ចាក​អាកាសានញ្ចាយតន​សញ្ញា ចូល​អា​កិ​ញ្ចញ្ញា​យតនៈ ចិត្តស្ងប់​ស្ងាត់​ ចាក​វិ​ញ្ញាណ​ញ្ចា​យត​នសញ្ញា ចូ​លនេវ​សញ្ញា​នា​សញ្ញា​យតនៈ ចិត្តស្ងប់​ស្ងាត់ ចាក​អា​កិ​ញ្ចញ្ញា​យត​នសញ្ញា​ ចិត្ត​របស់​សោតាបន្ន​បុគ្គល រមែង​ស្ងប់ស្ងាត់​ចា​កសក្កា​យទិដ្ឋិ វិចិកិច្ឆា​ សីលព្វត​បរា​មា​សៈ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ ទាំង​ចាក​កិលេស​ទាំងឡាយ ដែល​តាំងនៅ​ជាមួយនឹង​កិលេស​ទាំងនោះ​ ចិត្ត​របស់​សកទាគាមិ​បុគ្គល រមែង​ស្ងប់ស្ងាត់​ចាក​កាមរាគ​សញ្ញោជនៈ បដិឃ​សញ្ញោជនៈ​ដ៏​គ្រោតគ្រាត​ ចាក​កាមរាគានុស័យ បដិ​ឃានុ​ស័យ​ដ៏​គ្រោតគ្រាត ទាំង​ចាក​កិលេស​ទាំងឡាយ ដែល​តាំងនៅ​ជាមួយនឹង​កិលេស​ទាំងឡាយ​នោះ​ ចិត្ត​របស់​អនាគាមិ​បុគ្គល រមែង​ស្ងប់ស្ងាត់​ចាក​កាមរាគ​សញ្ញោជនៈ បដិឃ​សញ្ញោជនៈ​ដ៏​ល្អិត​ ចាក​កាមរាគានុស័យ បដិ​ឃានុ​ស័យ​ដ៏​ល្អិត ទាំង​ចាក​កិលេស​ទាំងឡាយ ដែល​តាំងនៅ​ជាមួយនឹង​កិលេស​ទាំងនោះ​ ចិត្ត​របស់​ព្រះអរហន្ត រមែង​ស្ងប់ស្ងាត់​ចាក​រូប​រាគៈ អរូប​រាគៈ មានះ ឧទ្ធច្ចៈ​ អវិជ្ជា មា​នា​នុ​ស័យ ភវ​រាគានុស័យ អវិ​ជ្ជានុ​ស័យ ចាក​កិលេស​ទាំងឡាយ ដែល​តាំងនៅ​ជាមួយនឹង​កិលេស​ទាំងនោះ​ ទាំង​ចាក​និ​មិត្រ​ទាំងអស់ ជា​ខាងក្រៅ នេះ ចិត្តវិវេក។
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637351907365778490
ទៅកាន់ទំព័រ៖