ព្រះត្រៃបិដក ភាគ ៦៦

មានការ​មិនទាន់​ធ្វើ​ហើយ​ក្តី។ មួយទៀត បើ​ដោយ​អាការៈ​ដទៃ​វិញ ការ​ខ្លាច អាការ​ខ្លាច ការ​ញាប់ញ័រ​ជា​ខាងក្នុង មានចិត្តជា​សមុដ្ឋាន​ ការ​ព្រឺរោម ការ​រន្ធត់ចិត្ត ការតក់ស្លុត ភ័យ​អំពី​ជាតិ ភ័យ​អំពី​ជរា ភ័យ​អំពី​ព្យាធិ​ ភ័យ​អំពី​មរណៈ ភ័យ​អំពី​ព្រះរាជា ភ័យ​អំពី​ចោរ ភ័យ​អំពី​ភ្លើង ភ័យ​អំពី​ទឹក ភ័យ​អំពី​ការ​តិះដៀល​ខ្លួនឯង​ ភ័យ​អំពី​អ្នកដទៃ​តិះដៀល ភ័យ​អំពី​អាជ្ញា ភ័យ​អំពី​ទុគ្គតិ ភ័យ​អំពី​រលក ភ័យ​អំពី​ក្រពើ​ ភ័យ​អំពី​អន្លង់ ភ័យ​អំពី​ត្រី​សាហាវ ភ័យ​អំពី​ការ​ចិញ្ចឹមជីវិត ភ័យ​អំពី​គេ​មិន​សរសើរ​ ភ័យ​អំពី​សេចក្តី​ត្រេកអរ​ក្នុង​បរិស័ទ្យ អាការ​ខ្លាច ការ​ញាប់ញ័រ ការ​ព្រឺរោម​ ការ​រន្ធត់ចិត្ត ការតក់ស្លុត លោក​ហៅថា ភ័យ។ ពាក្យ​ថា មិន​គប្បី​ញាប់ញ័រ​ក្នុង​អារម្មណ៍​ ដែល​គួរខ្លាច​ទាំងឡាយ បាន​សេចក្តី​ថា ភិក្ខុ​ឃើញ​ក្តី ឮក្តី នូវ​អារម្មណ៍​ដែល​គួរខ្លាច​ទាំងឡាយ​ហើយ​ មិន​គប្បី​រន្ធត់ មិន​គប្បី​រន្ធត់​ខ្លាំង មិន​គប្បី​ញាប់ញ័រ មិន​គប្បី​តក់ស្លុត​ មិន​គប្បី​ស្លន់ មិន​គប្បី​ស្លន់ស្លោ មិន​គប្បី​ខ្លាច មិន​គប្បី​ដល់​នូវ​សេចក្តី​តក់ស្លុត​ ជា​បុគ្គល​មិន​រន្ធត់ មិន​ញាប់ញ័រ មិន​តក់ស្លុត មិន​រត់ លះបង់​ភ័យ​ដែល​គួរខ្លាច ប្រាសចាក​ការ​ព្រឺរោម​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ញាប់ញ័រ ក្នុង​អារម្មណ៍​ដែល​គួរខ្លាច​ទាំងឡាយ​ឡើយ។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
ភិក្ខុ​ត្រូវ​ផស្សៈ​ប៉ះពាល់​ហើយ ក្នុង​កាលណា
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637351927782036813
ទៅកាន់ទំព័រ៖