ព្រះត្រៃបិដក ភាគ ៦៦
ក្នុងកាលនោះ មិនគប្បីធ្វើនូវការទួញយំ ក្នុងទីណាមួយទេ មួយទៀត មិនគប្បីប្រាថ្នាភព មិនគប្បីញាប់ញ័រ ក្នុងអារម្មណ៍ដែលគួរខ្លាចទាំងឡាយឡើយ។
[៤៣] ភិក្ខុបានបាយក្តី ទឹកក្តី បង្អែមក្តី សំពត់ក្តី មិនគប្បីធ្វើនូវការសន្សំទុកទេ មួយទៀត កាលបើមិនបានវត្ថុទាំងនោះ ក៏មិនគប្បីតក់ស្លុតឡើយ។
[៤៤] អធិប្បាយពាក្យថា បាយក្តី ទឹកក្តី បង្អែមក្តី សំពត់ក្តី ត្រង់ពាក្យថា បាយ គឺបាយ នំ សដូវ ត្រី សាច់។ ពាក្យថា ទឹក គឺទឹក ៨ យ៉ាង គឺ ទឹកស្វាយ ទឹកព្រីង ទឹកចេកមានគ្រាប់ ទឹកចេកឥតគ្រាប់ ទឹកស្រគំ ទឹកចន្ទ ទឹកក្រអៅឈូក ទឹកមាក់ប្រាង។ ទឹក ៨ យ៉ាងដទៃទៀត គឺទឹកសង្ឃ័រ ទឹកពទ្រាតូច ទឹកពទ្រាធំ ទឹកដោះថ្លា ទឹកគឺប្រេង ទឹកបបរ ទឹកដោះស្រស់ ទឹករស (ស្លឹកឈើ ជាដើម)។ ពាក្យថា បង្អែម គឺបង្អែមដែលធ្វើអំពីម្សៅ បង្អែមនំ បង្អែមមើមឈើ បង្អែមសម្បកឈើ បង្អែមស្លឹកឈើ បង្អែមផ្កាឈើ បង្អែមផ្លែឈើ។ ពាក្យថា សំពត់ បានដល់សំពត់ ៦ យ៉ាង គឺសំពត់សម្បកឈើ ១ សំពត់អម្បោះ ១ សំពត់សូត្រ ១ សំពត់រោមសត្វ ១
ID: 637351928162398739
ទៅកាន់ទំព័រ៖