ព្រះត្រៃបិដក ភាគ ៦៦
មិនមែនដោយការទៅធ្វើខ្លួនជាទូត មិនមែនដោយការទៅធ្វើខ្លួនជាអ្នកនាំដំណឹងដែលគេផ្តាំ មិនមែនដោយការធ្វើជាអ្នកបំរើគេដោយស្មង មិនមែនដោយវេជ្ជកម្ម មិនមែនដោយនវកម្ម មិនមែនដោយការឲ្យដុំបាយដោយដុំបាយ មិនមែនដោយការឲ្យទៅឲ្យមក គឺបាន បានហើយ យកមកហើយ បានស៊ប់ហើយ បានចំពោះហើយ ដោយធម៌ដ៏ស្មើ ហេតុនោះ (ទ្រង់ត្រាស់ថា) បានហើយ។ ពាក្យថា មិនគប្បីធ្វើនូវការសន្សំទេ គឺមិនគប្បីធ្វើ មិនគប្បីឲ្យកើត មិនគប្បីឲ្យកើតព្រម មិនគប្បីបង្កើត មិនគប្បីបង្កើតចំពោះនូវការសន្សំបាយ ការសន្សំទឹក ការសន្សំសំពត់ ការសន្សំយាន ការសន្សំទីដេក ការសន្សំគ្រឿងក្រអូប ការសន្សំអាមិសៈ ហេតុនោះ (ទ្រង់ត្រាស់ថា) បានហើយ មិនគប្បីធ្វើនូវការសន្សំទេ។
[៤៦] ពាក្យថា កាលបើមិនបានវត្ថុទាំងនោះទេ ក៏មិនគប្បីតក់ស្លុត គឺមិនគប្បីតក់ស្លុត មិនគប្បីរន្ធត់ មិនគប្បីញាប់ញ័រ មិនគប្បីខ្លាច មិនគប្បីដល់នូវការតក់ស្លុត ជាអ្នកមិនភ័យ មិនរន្ធត់ មិនតក់ស្លុត មិនរត់ ជាអ្នកមានការភ័យដែលគួរខ្លាចលះបង់ហើយ ប្រាសចាកការព្រឺរោមដោយគិតថា អញមិនបានបាយក្តី មិនបានទឹកក្តី មិនបានសំពត់ក្តី មិនបានត្រកូលក្តី មិនបានគណៈក្តី មិនបានអាវាសក្តី មិនបានលាភក្តី មិនបានយសក្តី មិនបានសេចក្តីសរសើរក្តី មិនបានសុខក្តី មិនបានចីវរក្តី មិនបានបិណ្ឌបាតក្តី
ID: 637351928829360307
ទៅកាន់ទំព័រ៖