ព្រះត្រៃបិដក ភាគ ៦៦

មិនបាន​សេនាសនៈ​ក្តី​ មិនបាន​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ក្តី មិនបាន​បុគ្គល​អ្នកបំរើ​ជម្ងឺ​ក្តី (ព្រោះ​) អញ​ជា​អ្នក​មិន​ល្បីល្បាញ ហេតុ​នោះ (ទ្រង់​ត្រាស់​) ថា កាលបើ​មិនបាន​នូវ​វត្ថុ​ទាំងនោះ​ មិន​គប្បី​តក់ស្លុត​ឡើយ។ ហេតុ​នោះ ព្រះមានព្រះភាគ ត្រាស់​ថា​
ភិក្ខុ​បាន​បាយ​ក្តី ទឹក​ក្តី បង្អែម​ក្តី សំពត់​ក្តី មិន​គប្បី​ធ្វើ​នូវ​ការ​សន្សំទុក​ទេ​ មួយទៀត កាលបើ​មិនបាន​វត្ថុ​ទាំងនោះ ក៏​មិន​គប្បី​តក់ស្លុត​ឡើយ។

 [៤៧​] ភិក្ខុ​ជា​អ្នកមាន​ឈាន មិន​គប្បី​ឡេះឡោះ​ដោយ​ជើង​ទេ​ គប្បី​វៀរ​ចា​កកុក្កុ​ច្ចៈ (ការ​រពឹស ឬការ​រង្កៀស​) មិន​គប្បី​ប្រហែស​ទេ មួយទៀត គប្បី​នៅក្នុង​ទី​អង្គុយ​ ឬទីដេក​ដែល​មិន​មាន​សំឡេង។
 [៤៨​] អធិប្បាយ​ពាក្យ​ថា ភិក្ខុ​ជា​អ្នកមាន​ឈាន​ មិន​គប្បី​ឡេះឡោះ​ដោយ​ជើង ត្រង់​ពាក្យ​ថា ជា​អ្នកមាន​ឈាន គឺជា​អ្នកមាន​ឈាន​ដោយ​បឋមជ្ឈាន​ក្តី​ មាន​ឈាន​ដោយ​ទុតិយជ្ឈាន​ក្តី មាន​ឈាន​ដោយ​តតិយជ្ឈាន​ក្តី
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 637351929255197569
ទៅកាន់ទំព័រ៖