ព្រះត្រៃបិដក ភាគ ៦៦
មានឈានដោយចតុត្ថជ្ឈានក្តី មានឈានដោយឈានដែលប្រកបដោយវិតក្កៈ និងវិចារៈក្តី មានឈានដោយឈានដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី មានឈានដោយឈានដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី មានឈានដោយឈានដែលប្រកបដោយបីតិក្តី មានឈានដោយឈានដែលមិនមានបីតិក្តី មានឈានដោយឈានដែលប្រកបដោយបីតិក្តី មានឈានដោយឈានប្រដោយដោយសេចក្តីសប្បាយក្តី មានឈានដោយឈានប្រកបដោយសុខក្តី មានឈានដោយឈានប្រកបដោយឧបេក្ខាក្តី មានឈានដោយសុញ្ញតជ្ឈានក្តី មានឈានដោយអនិមិត្តជ្ឈានក្តី មានឈានដោយអប្បណិហិតជ្ឈានក្តី មានឈានដោយលោកិយជ្ឈានក្តី មានឈានដោយលោកុត្តរជ្ឈានក្តី ជាអ្នកត្រេកអរក្នុងឈាន ជាអ្នកប្រកបរឿយៗ នូវចិត្តមានអារម្មណ៍តែមួយ ជាអ្នកធ្ងន់ក្នុងប្រយោជន៍របស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមានឈាន។ ត្រង់ពាក្យថា ជាអ្នកមិនគប្បីរពឹសដោយជើង (មានពាក្យបុច្ឆាថា) ជាអ្នកមិនរពឹសដោយជើង តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នករពឹសដោយជើង ប្រកបដោយការរពឹសដោយជើង គឺជាអ្នកប្រកបរឿយៗ នូវការត្រាច់ទៅឆ្ងាយៗ និងការត្រាច់ទៅមិនឈប់ឈរ គឺចេញអំពីអារាមទៅអារាម អំពីឱទ្យានទៅឱទ្យាន អំពីស្រុកទៅស្រុក អំពីនិគមទៅនិគម អំពីនគរទៅនគរ អំពីដែនទៅដែន
ID: 637351929509605765
ទៅកាន់ទំព័រ៖