ព្រះត្រៃបិដក ភាគ ៦៦

 ឧបធិវិវេក តើ​ដូចម្តេច។ កិលេស​ទាំងឡាយ​ផង ខន្ធ​ទាំងឡាយ​ផង អភិសង្ខារ​ទាំងឡាយ​ផង​ លោក​ហៅថា ឧបធិ។ អមត​និព្វាន លោក​ហៅថា ឧបធិវិវេក បាន​ដល់​ការ​រម្ងាប់​សង្ខារ​ទាំងពួង​ ការ​រលាស់ចោល​ឧបធិ​ទាំងពួង ការ​អស់​តណ្ហា ការប្រាសចាក​រាគៈ ការ​រលត់កិលេស និព្វាន​ នេះ ឧបធិវិវេក។
 កាយវិវេក​ (មាន​) ដល់​បុគ្គល​ទាំងឡាយ ដែល​មាន​កាយ​គេច​ចេញ​ (ចាក​ពួក​) ត្រេកអរ​ក្នុង​ការ​ចេញ​ចាក​កាម​ ចិត្តវិវេក (មាន​) ដល់​បុគ្គល​ទាំងឡាយ អ្នកមាន​ចិត្តបរិសុទ្ធ​ ដល់​នូវ​ការ​ផូរផង់​ក្រៃលែង ឯឧបធិវិវេក​ (មាន​) ដល់​បុគ្គល​មិន​មាន​ឧបធិ សម្រេច​ព្រះនិព្វាន​ដែល​ប្រាសចាក​សង្ខារ។
 ពាក្យ​ថា សន្តិ សេចក្តី​ថា សន្តិ​ក្កី សន្តិបទ​ក្តី ដោយ​អាការ​តែមួយ​ទេ សន្តិបទ​នោះ​ឯង​ ឈ្មោះថា អមត​និព្វាន បាន​ដល់​ការ​រម្ងាប់​សង្ខារ​ទាំងពួង ការ​រលាស់ចោល​ឧបធិ​ទាំងពួង​ ការ​អស់​តណ្ហា ការប្រាសចាក​រាគៈ ការ​រលត់ទុក្ខ និព្វាន សម​ដូច​ពាក្យ​នេះ​ ដែល​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា នេះ​បទ​ស្ងប់​រម្ងាប់ នេះ​បទ​ដ៏​ឧត្តម​ គឺ​ការ​រម្ងាប់​សង្ខារ​ទាំងពួង ការ​រលាស់ចោល​ឧបធិ​ទាំងពួង ការ​អស់​តណ្ហា​ ការប្រាសចាក​រាគៈ ការ​រលត់ទុក្ខ និព្វាន។ ម្យ៉ាងទៀត ដោយ​អាការ​ដទៃ ធម៌​ទាំងឡាយ​ណា​ ប្រព្រឹត្តទៅ ដើម្បី​បាន​នូវ​ការ​ស្ងប់​រម្ងាប់ ដើម្បី​ពាល់ត្រូវ​នូវ​ការ​ស្ងប់​រម្ងាប់​ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ការ​ស្ងប់​រម្ងាប់
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 637351907749422214
ទៅកាន់ទំព័រ៖