ព្រះត្រៃបិដក ភាគ ៦៦
ការលេងប្រកបដោយវាចា តើដូចម្តេច។ ការធ្វើឲ្យដូចជាស្គរដោយសំឡេងមាត់ ការធ្វើត្រាប់ស្គរដោយមាត់ ការធ្វើសំឡេងដោយមាត់ ដូចជាស្គរដែលគេវាយហើយ ការធ្វើសំឡេងដោយអណ្តាតទល់បបូរមាត់ ការបញ្ចេញសំឡេងដូចស្គរដោយមាត់ ការធ្វើឲ្យដូចជាស្គរតូចដោយមាត់ ការនិយាយពន្យល់ឲ្យអ្នករាំ ការស្រែកហ៊ោ ការច្រៀង អំពើសើចលេង នេះហៅថា ការលេងប្រកបដោយវាចា។
ឈ្មោះថា មេថុនធម្ម បានដល់ធម៌អសប្បុរស ធម៌របស់អ្នកស្រុក ធម៌របស់អ្នកខូច ធម៌អាក្រក់ មានទឹកជាទីបំផុត ធម៌កំបាំង ការជួបជុំរបស់បុគ្គល ១ គូៗ។ ព្រោះហេតុអ្វី ទើបលោកហៅថា មេថុនធម្ម។ ធម៌របស់បុគ្គល ២ នាក់ ដែលត្រេតអរ ត្រេកអរក្រៃពេក មានចិត្តទទឹកដោយរាគៈ មានកិលេសរួបរឹត មានចិត្តដែលកិលេសគ្របសង្កត់ ធម៌របស់បុគ្គល ២ នាក់ស្មើគ្នា ព្រោះហេតុនោះ លោកហៅថា មេថុនធម្ម។ ពួកជនអ្នកធ្វើជម្លោះ ២ នាក់ អ្នកធ្វើការប្រកាន់ ២ នាក់ អ្នកធ្វើតិរច្ឆានកថា ២ នាក់ អ្នកធ្វើការជជែក ២ នាក់ អ្នកធ្វើអធិករណ៍ ២ នាក់ អ្នកនិយាយ ២ នាក់ អ្នកចរចា ២ នាក់ លោកហៅថា អ្នកធ្វើធម៌ជាគូ យ៉ាងណា ធម៌របស់បុគ្គល ២ នាក់ ដែលត្រេកអរ ត្រេកអរក្រៃពេក មានចិត្តទទឹកដោយរាគៈ មានកិលេសរួបរឹត មានចិត្តដែលកិលេសគ្របសង្កត់
ID: 637351933018813643
ទៅកាន់ទំព័រ៖