ព្រះត្រៃបិដក ភាគ ៦៦

ជា​ធម៌​របស់​បុគ្គល​ ២ នាក់​ស្មើគ្នា ព្រោះហេតុនោះ លោក​ហៅថា មេថុនធម្ម យ៉ាងនោះ​ដែរ។ ​;
 ពាក្យ​ថា ការ​ស្អិតស្អាង បាន​ដល់​ការ​ស្អិតស្អាង ២ គឺ ការ​ស្អិតស្អាង​របស់​គ្រហស្ថ ១ ការ​ស្អិតស្អាង​របស់​បព្វជិត ១។
 ការ​ស្អិតស្អាង​របស់​គ្រហស្ថ តើ​ដូចម្តេច។ សក់ ពុកមាត់ ពុកចង្កា ផ្កាកម្រង​ គ្រឿងក្រអូប គ្រឿង​លាប គ្រឿង​អាភរណៈ គ្រឿងប្រដាប់​សំពត់ គ្រឿង​ស្អិតស្អាង ឆ្នួ​តក្បាល​ គ្រឿង​អប់ ការ​ច្របាច់​រឹត ការ​ផ្ងូត​ទឹក ការ​គក់ច្របាច់ កញ្ចក់ គ្រឿង​បន្តក់ កម្រងផ្កា​ និង​គ្រឿង​លាប គ្រឿង​លំអិត​សម្រាប់​ប្រស់​មុខ វត្ថុ​សម្រាប់​លាបមុខ គ្រឿងប្រដាប់​ដៃ ចំណង​ភ្នួង​សក់​ ដំបង បំពង់​ថ្នាំ​ហិត ព្រះ​ខ័ន ឆត្រ ស្បែកជើង​ដ៏​វិចិត្រ មកុដ ឬក្បាំងមុខ ស្នៀតសក់​ កែវមណី ផ្លិត​ធ្វើ​ពី​រោម​កន្ទុយ​សត្វ និង​សំ​ពត់​សទាំ​ងវែង​ទាំង​ខ្លី នេះ​ហៅថា​ ការ​ស្អិតស្អាង​របស់​គ្រហស្ថ។
 ការ​ស្អិតស្អាង​របស់​បព្វជិត តើ​ដូចម្តេច។ ការ​ប្រដាប់​ចីវរ ការ​ប្រដាប់​បាត្រ ការ​ប្រដាប់​ ការ​ស្អិតស្អាង ការ​លេង ការ​លេង​ដោយ​ប្រកា​រៈ ការ​ជាប់ចិត្ត ភាព​នៃ​ការ​ជាប់ចិត្ត ការ​ធ្វើ​នូវ​គ្រឿងប្រដាប់​ ភាព​នៃ​ការ​ធ្វើ​នូវ​គ្រឿងប្រដាប់​នូវ​កាយ​ស្អុយ​នេះ​ក្តី នូវ​បរិក្ខារ​ទាំងឡាយ​ជា​ខាងក្រៅ​ក្តី​ នេះ​ហៅថា ការ​ស្អិតស្អាង​របស់​បព្វជិត។
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 637351933561228225
ទៅកាន់ទំព័រ៖