ព្រះត្រៃបិដក ភាគ ៦៦
នក្ខត្តឫក្សផង អធិប្បាយថា ពួកគ្រូធ្មប់ តែងប្រកបអំពើធ្មប់ កាលបើទីក្រុងគេបិទហើយ ឬសង្រ្គាមតទល់គ្នាហើយ ក៏ញុំាងចង្រៃឲ្យកើត ញុំាងឧបទ្រពឲ្យកើត ញុំាងរោគឲ្យកើត ធ្វើឲ្យចុក ធ្វើឲ្យចុកសៀត ធ្វើឲ្យគ្រុនក្តៅ ធ្វើឲ្យចុះឈាម ចំពោះពួកបច្ចាមិត្រជាសត្រូវ ពួកគ្រូធ្មប់តែងប្រកបអំពើធ្មប់ យ៉ាងនេះ។ ពួកគ្រូទាយសុបិន តែងទាយសុបិនថា បុគ្គលណា យល់សប្តក្នុងវេលាព្រឹកព្រហាម វិបាករមែងមានយ៉ាងនេះ បុគ្គលណា យល់សប្តក្នុងវេលាថ្ងៃត្រង់ វិបាករមែងមានយ៉ាងនេះ បុគ្គលណា យល់សប្តក្នុងវេលាថ្ងៃរសៀល វិបាករមែងមានយ៉ាងនេះ បុគ្គលណា យល់សប្តិក្នុងបឋមយាម ក្នុងមជ្ឈិមយាម ក្នុងបច្ឆិមយាម បុគ្គលណា ដេកដោយចំហៀងខាងស្តាំ បុគ្គលណា ដេកដោយចំហៀងខាងឆ្វេង បុគ្គលណា ដេកផ្ងារ បុគ្គលណា ដេកផ្កាប់ បុគ្គលណា យល់សប្តឃើញព្រះចន្ទ បុគ្គលណា យល់សប្តយើញព្រះអាទិត្យ បុគ្គលណា យល់សប្តឃើញមហាសមុទ្រ បុគ្គលណា យល់សប្តឃើញស្តេចភ្នំឈ្មោះសិនេរុ បុគ្គលណាយល់សប្តឃើញដំរី បុគ្គលណាយល់សប្តឃើញសេះ
ID: 637351934210062877
ទៅកាន់ទំព័រ៖