ព្រះត្រៃបិដក ភាគ ៦៦

បុគ្គល​ណា​យល់សប្ត​ឃើញ​រថ​ បុគ្គល​ណា​យល់សប្ត​ឃើញ​ពលថ្មើរជើង បុគ្គល​ណា​យល់សប្ត​ឃើញ​សេនា​ព្យូហៈ​ បុគ្គល​ណា​យល់សប្ត​ឃើញ​សួន​ជាទី​ត្រេកអរ បុគ្គល​ណា​យល់សប្ត​ឃើញ​ព្រៃ​ជាទី​ត្រេកអរ​ បុគ្គល​ណា យល់សប្ត​ឃើញ​ភូមិ​ជាទី​ត្រេកអរ បុគ្គល​ណា​យល់សប្ត​ឃើញ​ស្រះ​ឈូក​ជាទី​ត្រេកអរ​ វិបាក​រមែង​មាន​យ៉ាងនេះ ពួក​គ្រូទាយ​សុបិន តែង​ទាយ​សុបិន​យ៉ាងនេះ។ ពួក​គ្រូទាយ​លក្ខណៈ​ តែង​ទាយ​លក្ខណៈ គឺ​លក្ខណៈ​កែវមណី លក្ខណៈ​ដំបង ឬឈើច្រត់ លក្ខណៈ​សំពត់ លក្ខណៈ​ដាវ​ លក្ខណៈ​ព្រួញ លក្ខណៈ​ធ្នូ លក្ខណៈ​អាវុធ លក្ខណៈ​ស្រី លក្ខណៈ​ប្រុស លក្ខណៈ​ក្មេងស្រី​ លក្ខណៈ​ក្មេងប្រុស លក្ខណៈ​ខ្ញុំស្រី លក្ខណៈ​ខ្ញុំប្រុស លក្ខណៈ​ដំរី លក្ខណៈ​សេះ​ លក្ខណៈ​ក្របី លក្ខណៈ​គោឧសភ លក្ខណៈ​ពពែ លក្ខណៈ​កែះ លក្ខណៈ​មាន់ លក្ខណៈ​ចាប ឬក្រួច​ លក្ខណៈ​ទន្សង លក្ខណៈ​គ្រឿងប្រដាប់​ផ្ទះ ឬកំពូល​ផ្ទះ លក្ខណៈ​អណ្តើក លក្ខណៈ​ម្រឹគ​ ​ពួក​គ្រូទាយ​លក្ខណៈ តែង​ទាយ​លក្ខណៈ​យ៉ាងនេះ។ ពួក​គ្រូទាយ​នក្ខត្តឫក្ស តែង​ទាយ​ថា​ នក្ខត្តឫក្ស ២៨ ការ​ចូលកាន់​ផ្ទះ ត្រូវ​ធ្វើ​ដោយ​នក្ខត្តឫក្ស​នេះ
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 637351934462282794
ទៅកាន់ទំព័រ៖