ព្រះត្រៃបិដក ភាគ ៦៦
មកុដគេត្រូវចងដោយនក្ខត្តឫក្សនេះ ការដណ្តឹងកូនគេ ត្រូវធ្វើដោយនក្ខត្តឫក្សនេះ ការនាំពូជ (ដើម្បីសាបព្រោះ) ត្រូវធ្វើដោយនក្ខក្តឫក្សនេះ ការគ្រប់គ្រងផ្ទះ ត្រូវធ្វើដោយនក្ខត្តឫក្សនេះ ពួកគ្រូទាយនក្ខត្តឫក្ស រមែងទាយនក្ខត្តឫក្ស យ៉ាងនេះ។ ពាក្យថា ភិក្ខុមិនគប្បីគប់នូវអំពើធ្មប់ផង សុបិនផង លក្ខណៈផង នក្ខត្តឫក្សផង បានសេចក្តីថា មិនគប្បីគប់ មិនគប្បីប្រព្រឹត្ត មិនគប្បីប្រព្រឹត្តព្រម មិនគប្បីប្រព្រឹត្តសមាទាន ឬមិនគប្បីកាន់យក មិនគប្បីរៀន មិនគប្បីទ្រទ្រង់ មិនគប្បីចងចាំ មិនគប្បីកំណត់ មិនគប្បីប្រកបនូវអំពើធ្មប់ផង សុបិនផង លក្ខណៈផង នក្ខត្តឫក្សផង ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុមិនគប្បីគប់នូវអំពើធ្មប់ផង សុបិនផង លក្ខណៈផង នក្ខត្តឫក្សផង។
[៥៧] ពាក្យថា ភិក្ខុអ្នករាប់អាន (ព្រះរតនត្រ័យ) មិនគប្បីសេពនូវមន្តសម្រាប់ទាយសម្រែកសត្វផង ថ្នាំសម្រាប់ធ្វើគភ៌ឲ្យតាំងនៅផង ការរក្សារោគផង អធិប្បាយថា សម្រែកម្រឹគ លោកហៅថា សម្រែកសត្វ។ ពួកគ្រូទាយសម្រែកម្រឹគ រមែងទាយសម្រែកម្រឹគ រមែងដឹងនូវសម្រែកស្រែករបស់ពួកសត្វស្លាប ឬពួកសត្វចតុប្បាទ ពួកគ្រូទាយសម្រែកម្រឹគ រមែងទាយសម្រែកម្រឹគយ៉ាងនេះ។ ពួកគ្រូពេទ្យធ្វើគភ៌ រមែងញុំាងគភ៌ឲ្យតាំងនៅបាន។ គភ៌មិនតាំងនៅដោយហេតុ ២ គឺ
ID: 637351966891045510
ទៅកាន់ទំព័រ៖