ព្រះត្រៃបិដក ភាគ ៦៦
ភិក្ខុអ្នករាប់អាន (ព្រះរតនត្រ័យ) មិនគប្បីគប់នូវអំពើធ្មប់ផង សុបិនផង លក្ខណៈផង នក្ខត្តឫក្សផង មិនគប្បីសេពនូវមន្តសម្រាប់ទាយសម្រែកសត្វផង ថ្នាំសម្រាប់ធ្វើគភ៌ឲ្យតាំងនៅផង ការរក្សារោគផង។
[៥៨] ភិក្ខុមិនគប្បីញាប់ញ័រដោយនិន្ទា បើត្រូវគេសរសើរហើយ មិនគប្បីឡើងជំនោរ គប្បីបន្ទោបង់លោភៈ ព្រមទាំងមច្ឆរិយផង ការក្រោធផង ការញុះញង់ផង។
[៥៩] ពាក្យថា ភិក្ខុមិនគប្បីញាប់ញ័រដោយនិន្ទា អធិប្បាយថា បុគ្គលពួកខ្លះ ក្នុងលោកនេះ និន្ទាភិក្ខុ គឺនិន្ទា តិះដៀល ត្មះ ដោយជាតិខ្លះ គោត្រខ្លះ ភាពនៃខ្លួនជាកូនមានត្រកូលខ្លះ ភាពនៃខ្លួនមានពណ៌សម្បុរល្អខ្លះ ទ្រព្យខ្លះ ការរៀនមន្តខ្លះ ការងារខ្លះ សិប្បៈខ្លះ ថ្នាក់នៃវិជ្ជាខ្លះ ការចេះដឹងខ្លះ ការវាងវៃខ្លះ វត្ថុណាមួយខ្លះ។
ID: 637351968027912595
ទៅកាន់ទំព័រ៖