ព្រះត្រៃបិដក ភាគ ៦៦

ភិក្ខុ​ត្រូវ​គេ​និន្ទា​ តិះដៀល ពោលទោស​ហើយ មិន​គប្បី​ញាប់ញ័រ មិន​គប្បី​ញាប់ញ័រ​ខ្លាំង មិន​គប្បី​ញ័រចំប្រប់​ មិន​គប្បី​តក់ស្លុត មិន​គប្បី​តក់ស្លុត​ខ្លាំង មិន​គប្បី​ស្លន់ស្លោ មិន​គប្បី​ខ្លាច មិន​គប្បី​ដល់​នូវ​ការតក់ស្លុត​ ជា​អ្នក​មិន​ភ័យ ជា​អ្នក​មិន​រន្ធត់ ជា​អ្នក​មិន​តក់ស្លុត ជា​អ្នក​មិន​រត់ ជា​អ្នក​លះបង់​ភ័យ​ដែល​គួរខ្លាច​ហើយ​ ប្រាសចាក​ការ​ព្រឺរោម​ដោយ​និន្ទា ដំនៀល ពាក្យ​ត្មះ ការ​បង្អាប់​កេរ្តិ៍ ការ​នាំមក​នូវ​ទោស​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ញាប់ញ័រ​ដោយ​និន្ទា។
 [៦០​] ពាក្យ​ថា បើ​ត្រូវ​គេ​សរសើរ​ហើយ មិន​គប្បី​ឡើងជំនោរ​ អធិប្បាយ​ថា បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ សរសើរ​ភិក្ខុ គឺ​សរសើរ ស្ងើច តំ​កើង ពណ៌នា​ដោយ​ជាតិ​ខ្លះ។បេ។ វត្ថុ​ណាមួយ​ខ្លះ។ ភិក្ខុ​ត្រូវ​គេ​សរសើរ ស្ងើច តំ​កើង ពណ៌នា មិន​គប្បី​ធ្វើ​នូវ​ការ​ឡើងជំនោរ​ មិន​គប្បី​ធ្វើការ​ខ្ពស់​ឡើង មិន​គប្បី​ធ្វើ​មានះ មិន​គប្បី​ធ្វើការ​រឹងត្អឹង ព្រោះ​ការ​សរសើរ​ ស្ងើច តំ​កើង ការ​នាំមក​នូវ​គុណ មិន​ត្រូវ​រឹងត្អឹង រឹងរូស មាន​ក្បាល​ងើប ព្រោះ​ដំណើរ​នោះ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បើ​ត្រូវ​គេ​សរសើរ​ហើយ មិន​គប្បី​ឡើងជំនោរ។
 [៦១​] អធិប្បាយ​ពាក្យ​ថា គប្បី​បន្ទោបង់​លោភៈ​ ព្រមទាំង​មច្ឆរិយៈ​ផង ការ​ក្រោធ​ផង ការ​ញុះញង់​ផង ត្រង់​ពាក្យ​ថា លោភៈ បាន​ដល់ ការ​ជាប់ចិត្ត​ អាការ​នៃ​ការ​ជាប់ចិត្ត ភាព​នៃ​ការ​ជាប់ចិត្ត តម្រេក​មាន​កំឡាំង
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637351968388272121
ទៅកាន់ទំព័រ៖