ព្រះត្រៃបិដក ភាគ ៦៦

បុគ្គល​បង្ក​ការ​ញុះញង់​ ដោយ​ប្រាថ្នា​ឲ្យ​គេ​ស្រលាញ់​ខ្លួន តើ​ដូចម្តេច។ បុគ្គល​បង្ក​ការ​ញុះញង់ ដោយ​ប្រាថ្នា​ឲ្យ​គេ​ស្រលាញ់​ខ្លួន​ យ៉ាងនេះ​ថា អញ​នឹង​បាន​ជាទីស្រឡាញ់ ជាទី​ពេញចិត្ត ជាទី​ស្និទ្ធស្នាល ជា​អ្នកខាងក្នុង ជា​មិត្រ​សំឡាញ់​នៃ​ជន​នេះ។ បុគ្គល​ប៉ុនប៉ង​ឲ្យ​គេ​បែកគ្នា ហើយ​បង្ក​ការ​ញុះញង់ តើ​ដូចម្តេច។ បុគ្គល​ប៉ុនប៉ង​ឲ្យ​គេ​បែកគ្នា​ ហើយ​បង្ក​ការ​ញុះញង់​យ៉ាងនេះ​ថា ធ្វើ​ដូចម្តេច ជន​ទាំងអម្បាល​នេះ គប្បី​ផ្សេងគ្នា​ គប្បី​ព្រាត់ប្រាស​គ្នា គប្បី​ជា​ពួក គប្បី​ជា​ចំណែក​ពីរ គប្បី​បែក​ជា​ពីរ គប្បី​បែក​ជា​ពីរ​ពួក​ គប្បី​បែកគ្នា មិន​គប្បី​មក​ជួបគ្នា គប្បី​នៅជា​ទុក្ខ មិន​សប្បាយ។ ពាក្យ​ថា​ គប្បី​បន្ទោបង់​លោភៈ ព្រមទាំង​មច្ឆរិយៈ​ផង ការ​ក្រោធ​ផង ការ​ញុះញង់​ផង បាន​សេចក្តី​ថា​ គប្បី​បន្ទោបង់ លះបង់ បោះបង់ ធ្វើឲ្យ​វិនាស ឲ្យ​ដល់​នូវ​ការ​មិនកើត​មាន​នូវ​លោភៈ​ផង មច្ឆរិយៈ​ផង​ ការ​ក្រោធ​ផង ការ​ញុះញង់​ផង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​បន្ទោបង់​លោភៈ ព្រមទាំង​មច្ឆរិយៈ​ផង ការ​ក្រោធ​ផង​ ការ​ញុះញង់​ផង។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា
ភិក្ខុ​មិន​គប្បី​ញាប់ញ័រ​ដោយ​និន្ទា បើ​ត្រូវ​គេ​សរសើរ​ហើយ មិន​គប្បី​ឡើងជំនោរ
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 637351968972567407
ទៅកាន់ទំព័រ៖