ព្រះត្រៃបិដក ភាគ ៦៦
គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវការទិញ និងការលក់ គប្បីជាអ្នកឆ្ងាយ វៀរ វៀរស្រឡះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញចាកការទិញ និងការលក់ គប្បីនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មិនគប្បីតាំងនៅក្នុងការទិញ និងការលក់។
[៦៤] ពាក្យថា មិនគប្បីធ្វើនូវការឲ្យគេតិះដៀល ក្នុងទីណាមួយ អធិប្បាយថា ពួកកិលេសជាគ្រឿងធ្វើនូវការឲ្យគេតិះដៀល តើដូចម្តេច។ មានសមណព្រាហ្មណ៍ពួកមួយ មានឫទ្ធិ មានទិព្វចក្ខុ ដឹងចិត្តរបស់បុគ្គលដទៃ សមណព្រាហ្មណ៍ទាំងនោះ ឃើញអំពីចម្ងាយខ្លះ មិនឃើញក្នុងទីជិតខ្លះ ដឹងចិត្តដោយចិត្តខ្លះ។ មានពួកទេវតាខ្លះ មានឫទ្ធិ មានទិព្វចក្ខុ ដឹងចិត្តរបស់បុគ្គលដទៃ ទេវតាទាំងនោះ ឃើញអំពីចម្ងាយខ្លះ មិនប្រាកដក្នុងទីជិតខ្លះ ដឹងច្បាស់នូវចិត្តដោយចិត្តខ្លះ។ ជនទាំង ២ ពួកនោះ រមែងឲ្យគេតិះដៀល ដោយកិលេសគ្រោតគ្រាតខ្លះ ដោយកិលេសជាកណ្តាលខ្លះ ដោយកិលេសដ៏ល្អិតខ្លះ។ ពួកកិលេសគ្រោតគ្រាត តើដូចម្តេច។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ទាំងនេះហៅថា កិលេសគ្រោតគ្រាត។ ពួកកិលេសជាកណ្តាល តើដូចម្តេច។ កាមវិតក្កៈ
ID: 637351969681409567
ទៅកាន់ទំព័រ៖