ព្រះត្រៃបិដក ភាគ ៦៦

 [៦៥​] ពាក្យ​ថា មិន​គប្បី​ជាប់​ក្នុង​ស្រុក​ អធិប្បាយ​ថា ភិក្ខុ​ជាប់​ក្នុង​ស្រុក តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ នៅ​ច្រឡូកច្រឡំ​ដោយ​ពួក​គ្រហស្ថ​ក្នុង​ស្រុក​ គឺជា​អ្នក​ត្រេកត្រអាល​ជាមួយ មាន​សេចក្តី​សោក​ជាមួយ កាល​ពួក​គ្រហស្ថ​ដល់​នូវ​សុខ ក៏​ដល់​នូវ​សុខ​ កាល​ពួក​គ្រហស្ថ​ដល់​នូវ​ទុក្ខ ក៏​ដល់​នូវ​ទុក្ខ កាលបើ​ករណីយកិច្ច​កើតឡើង ក៏​ដល់​នូវ​ការ​ខ្វល់ខ្វាយ​ចំពោះខ្លួន​ឯង​ ភិក្ខុ​ជាប់​ក្នុង​ស្រុក យ៉ាងនេះ​ខ្លះ។ មួយទៀត ភិក្ខុ​ស្លៀក​ក្នុង​វេលា​ព្រឹកព្រហាម​ ហើយ​កាន់​យក​បាត្រ និង​ចីវរ ចូល​ទៅ​ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ដោយ​កាយ​ដែល​មិនបាន​រក្សា​ ដោយ​វាចា​ដែល​មិនបាន​រក្សា ដោយចិត្ត​ដែល​មិនបាន​រក្សា ដោយ​ស្មារតី​ដែល​មិន​បាន​តំ​កល់​មាំ​ ដោយ​ឥន្រ្ទិយ​ដែល​មិនបាន​សង្រួម ភិក្ខុ​នោះ​ជាប់​ក្នុង​អា​រម្ម​ណ៍​នោះ​ៗ កួច​កាន់​ក្នុង​អា​រម្ម​ណ៍​នោះ​ៗ ចំពាក់​ក្នុង​អា​រម្ម​ណ៍​នោះ​ៗ ដល់​នូវ​វិនាស​ក្នុង​អា​រម្ម​ណ៍​នោះ​ៗ ភិក្ខុ​ជាប់​ក្នុង​ស្រុក​ យ៉ាងនេះ​ខ្លះ។ ភិក្ខុ​មិន​ជាប់​ក្នុង​ស្រុក តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ មិន​នៅ​ច្រឡូកច្រឡំ​ដោយ​ពួក​គ្រហស្ថ​ក្នុង​ស្រុក​ គឺជា​អ្នក​មិន​ត្រេកអរ​ជាមួយ មិន​សោក​ជាមួយ កាល​ពួក​គ្រហស្ថ​ដល់​នូវ​សុខ ក៏​មិនដល់​នូវ​សុខ​ជា​ (មួយ​) កាលបើ​ពួក​គ្រហស្ថ​ដល់​នូវ​ទុក្ខ ក៏​មិនដល់​នូវ​ទុក្ខ (ជាមួយ​) កាលបើ​ករណីយកិច្ច​កើតឡើង ក៏​មិនដល់​នូវ​ការ​ខ្វល់ខ្វាយ​ដោយខ្លួនឯង​ ភិក្ខុ​មិន​ជាប់​ក្នុង​ស្រុក យ៉ាងនេះ​ខ្លះ។ មួយទៀត ភិក្ខុ​ស្លៀក​ក្នុង​វេលា​ព្រឹកព្រហាម​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637351970243670858
ទៅកាន់ទំព័រ៖