ព្រះត្រៃបិដក ភាគ ៦៦
នៃភិក្ខុអ្នកអាស្រ័យលាភៈ សក្ការៈ និងសេចក្ដីសរសើរ មានប្រាថ្នាដ៏លាមក ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ ជាអ្នកសំឡឹងអាមិស អ្នកធ្ងន់ក្នុងលោកធម៌ ឬការពោលពាក្យផ្អែមល្ហែម ការពោលពាក្យទន់ ការពោលពាក្យប្រកបដោយមេត្តា កាពោលពាក្យមិនអាក្រក់ណា ចំពោះជនទាំងនោះ នេះលោកហៅថា ការពោលរាក់ទាក់។ មួយទៀត ភិក្ខុពោលរាក់ទាក់នឹងជនដោយហេតុ ២ គឺ ភិក្ខុដាក់ខ្លួនឲ្យទាប លើកបុគ្គលដទៃឲ្យខ្ពស់ ពោលរាក់ទាក់នឹងជន ឬលើកខ្លួនឯងឲ្យខ្ពស់ ដាក់បុគ្គលដទៃឲ្យទាប ពោលរាក់ទាក់នឹងជន។
ភិក្ខុដាក់ខ្លួនឲ្យទាប លើកបុគ្គលដទៃឲ្យខ្ពស់ ពោលរាក់ទាក់នឹងជន តើដូចម្ដេច។ ភិក្ខុពោលថា អ្នកទាំងឡាយមានឧបការៈច្រើនដល់អាត្មា អាត្មាអាស្រ័យនឹងពួកអ្នក ទើបបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ឯពួកជនដទៃណា សំគាល់ដើម្បីឲ្យ ឬដើម្បីធ្វើ ដល់អាត្មា ពួកជននោះ ក៏អាស្រ័យអ្នកទាំងឡាយ យល់អ្នកទាំងឡាយ មួយទៀត ឈ្មោះដើមណាដែលមាតាបិតាឲ្យ ឈ្មោះរបស់អាត្មានោះបាត់ទៅហើយ អាត្មាដែលបានឋានៈជាជីតុនអាមាត្យឯណោះ ជាជីតុនឧបាសិកាឯណោះ ក៏ដោយសារអ្នកទាំងឡាយ ភិក្ខុដាក់ខ្លួនឲ្យទាប លើកបុគ្គលដទៃឲ្យខ្ពស់ ពោលរាក់ទាក់នឹងជន យ៉ាងនេះឯង។
ID: 637351970866095386
ទៅកាន់ទំព័រ៖