ព្រះត្រៃបិដក ភាគ ៦៦
ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ភិក្ខុមិនគប្បីតាំងនៅក្នុងការទិញ និងការលក់ មិនគប្បីធ្វើនូវការឲ្យគេតិះដៀលក្នុងទីណាមួយ មិនគប្បីជាប់ក្នុងស្រុក មិនគប្បីពោលរាក់ទាក់នឹងជនព្រោះប្រាថ្នាលាភទេ។
[៦៧] ភិក្ខុមិនគប្បីជាអ្នកអួតអាង មិនគប្បីពោលវាចាកៀរគរ មិនគប្បីសិក្សានូវអំពើឃ្នើសឃ្នង មិនគប្បីពោលពាក្យផ្ទញ់ផ្ទាល់។
[៦៨] ពាក្យថា ភិក្ខុមិនគប្បីជាអ្នកអួតអាង សេចក្តីថា ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកអួតអាង ជាអ្នកពោលអំនួត ភិក្ខុនោះអួតអាង គឺអួតអាង ពោលអំនួតថា ខ្ញុំជាអ្នកបរិបូរដោយសីល ឬថាជាអ្នកបរិបូរដោយវ័ត ឬក៏ថា ជាអ្នកបរិបូរដោយសីល និងវ័ត ដោយជាតិ ដោយគោត្រ ដោយភាពនៃខ្លួនជាកូនអ្នកមានត្រកូល ដោយភាពនៃខ្លួនមានសម្បុរល្អ ដោយទ្រព្យ ដោយការរៀន ដោយការងារ ដោយសិប្បៈ ដោយថ្នាក់នៃវិជ្ជា ដោយការចេះដឹង ដោយបដិភាណ ឬដោយវត្ថុណាមួយ ថាជាអ្នកចេញអំពីត្រកូលខ្ពស់ហើយបួស
ID: 637351971557436088
ទៅកាន់ទំព័រ៖