ព្រះត្រៃបិដក ភាគ ៦៦

[៧២​] បុគ្គល​គប្បី​វៀរចាក​ការ​ពោល​ពាក្យ​កុហក គប្បី​ជា​អ្នកដឹងខ្លួន មិន​ធ្វើ​នូវ​ការ​ពោល​អួត​ទាំងឡាយ​ ទាំង​មិន​គប្បី​មើលងាយ​នូវ​បុគ្គល​ដទៃ ដោយ​ការ​ចិញ្ចឹមជីវិត​ដោយ​បញ្ញា ដោយ​សីល និង​វ័ត​ឡើយ​។

 [៧៣​] ពាក្យ​ថា បុគ្គល​គប្បី​វៀរចាក​ការ​ពោល​ពាក្យ​កុហក អធិប្បាយ​ថា មុសាវាទ​ លោក​ហៅថា ការ​ពោល​ពាក្យ​កុហក​។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ទៅកាន់​រោង​ជាទី​ប្រជុំ ទៅ​កាន់​បរិស័ទ្យ។បេ។ ជា​អ្នកពោល​ពាក្យ​កុហក​ទាំង​ដឹងខ្លួន ព្រោះហេតុតែ​អាមិស​តិចតួច​ នេះ​លោក​ហៅថា ការ​ពោល​ពាក្យ​កុហក​។ ម្យ៉ាងទៀត មុសាវាទ រមែង​មាន​ដោយ​អាការៈ ៣ គឺ​មុសាវាទ​របស់​បុគ្គល​នោះ​ក្នុង​កាលមុន​ថា អញ​នឹង​ពោល​ពាក្យ​កុហក ១ មុសាវាទ​របស់​បុគ្គល​ដែល​កំពុង​ពោល​ថា​ អញ​កំពុង​ពោល​ពាក្យ​កុហក ១ មុសាវាទ​របស់​បុគ្គល​ដែល​ពោល​ហើយ​ថា អញ​ពោល​ពាក្យ​កុហក​ហើយ ១ មុសាវាទ​រមែង​មាន​ដោយ​អាការៈ ៣ នេះ​។ មួយទៀត​ មុសាវាទ រមែង​មាន​ដោយ​អាការៈ ៤ ដោយ​អាការៈ ៥ ដោយ​អាការៈ ៦ ដោយ​អាការៈ ៧ ដោយ​អាការៈ​ ៨ មុសាវាទ​របស់​បុគ្គល​នោះ ក្នុង​កាលមុន​ថា អញ​នឹង​ពោល​ពាក្យ​កុហក ១ មុសាវាទ​របស់​បុគ្គល​ដែល​កំពុង​ពោល​ថា​ អញ​កំពុង​ពោល​ពាក្យ​កុហក ១ មុសាវាទ​របស់​បុគ្គល​ដែល​ពោល​ហើយ​ថា អញ​ពោល​ពាក្យ​កុហក​ហើយ ១
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 637351975620466206
ទៅកាន់ទំព័រ៖