ព្រះត្រៃបិដក ភាគ ៦៦

ពិនិត្យ ពិចារណា ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដ​ថា របស់​ណាមួយ​ មានការ​កើតឡើង​ជា​ធម្មតា របស់​ទាំងអស់​នោះ មានការ​រលត់​ទៅជាធម្មតា ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​ពិនិត្យ។ ពាក្យ​ថា សព្វកាល​ គឺ​សព្វកាល សព្វ​គ្រា ក្នុង​កាល​ទាំងពួង។បេ។ ក្នុង​គំនរ​នៃ​វ័យ​ជា​បច្ឆិម។ ពាក្យ​ថា​ មានស្មារតី គឺ​មានស្មារតី​ដោយហេតុ ៤ គឺ ភិក្ខុ​ចំរើន​កាយេ​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន។បេ។ ភិក្ខុ​នោះ លោក​ហៅថា អ្នកមាន​ស្មារតី។ ពាក្យ​ថា គប្បី​សិក្សា បាន​ដល់​សិក្ខា ៣ គឺ​អធិសីល​សិក្ខា អធិចិត្ត​សិក្ខា អធិប្បញ្ញា​សិក្ខា។បេ។ នេះ អធិប្បញ្ញា​សិក្ខា។ គប្បី​នឹក​សិក្សា​នូវ​សិក្ខា​ទាំង ៣ នេះ។បេ។ គប្បី​សិក្សា គប្បី​ប្រព្រឹត្ត​ គប្បី​ប្រព្រឹត្ត​ស្មើ គប្បី​ប្រព្រឹត្ត​សមាទាន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​គប្បី​ពិនិត្យ មានស្មារតី​ សិក្សា​សព្វកាល។
 [៨៣​] ពាក្យ​ថា ដឹង​នូវ​ការ​រលត់ ថា​ជា​ការ​ស្ងប់​ គឺ​ដឹង​នូវ​ការ​រលត់​រាគៈ ថា​ជា​ការ​ស្ងប់ ដឹង ស្គាល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់​ ធ្វើឲ្យ​ប្រាកដ នូវ​ការ​រលត់​ទោសៈ មោហៈ។បេ។ អកុសលា​ភិ​សង្ខារ​ទាំងអស់ ថា​ជា​ការ​ស្ងប់​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ដឹង​នូវ​ការ​រលត់ ថា​ជា​ការ​ស្ងប់។
 [៨៤​] ពាក្យ​ថា មិន​គប្បី​ប្រហែស​ក្នុង​សាសនា​នៃ​ព្រះ​គោតម​ គឺ​ក្នុង​សាសនា​របស់​ព្រះ​គោតម ក្នុង​សាសនា​របស់​ព្រះពុទ្ធ ក្នុង​សាសនា​របស់​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 637351978775721236
ទៅកាន់ទំព័រ៖