ព្រះត្រៃបិដក ភាគ ៦៦
បាបកម្មនោះ មិនទាន់អស់ដរាបណា សត្វនោះ ក៏មិនធ្វើកាលកិរិយាដរាបនោះ។ ភ័យទុក្ខទោមនស្សនុ៎ះ កើតមកពីណាដល់ចោរនោះ។ ភ័យទុក្ខទោមនស្ស កើតចំរើន ដុះដាល លូតលាស់ កើតប្រាកដ អំពីអាជ្ញារបស់ខ្លួន។ នាយនិរយបាលទាំងឡាយ ចាប់បោះសត្វនោះទៅក្នុងមហានរក។ ឯមហានរកនោះសោត
មានជ្រុង ៤ មានទ្វារ ៤ ដែលធម្មតាចែកតាក់តែងដោយចំណែក ព័ទ្ធដោយកំពែងដែក គ្របដោយដែក។ ទីនៃមហានរកនោះដែកសុទ្ធ ដែលរុងរឿង ប្រកបដោយកំដៅ ផ្សាយទៅអស់មួយរយយោជន៍ដោយជុំវិញ ឋិតនៅសព្វកាល។ មហានរកទាំងនោះ ក្តៅដ៏ពន្លឹកអស់កាលជានិច្ច មានអណ្តាតភ្លើង ដែលបុគ្គលចូលទៅបានដោយក្រ មានសភាពគួរជាទីព្រឺរោម តក់ស្លុត ជាទុក្ខ គួរខ្លាច។ គំនរអណ្តាតភ្លើង ដែលតាំងឡើងអំពីជញ្ជាំងខាងកើត ឆាបឆេះសត្វទាំងឡាយ ដែលមានបាបកម្ម ផ្ទប់ទៅនឹងជញ្ជាំងខាងលិច។ គំនរអណ្តាតភ្លើង ដែលតាំងឡើងអំពីជញ្ជាំងខាងលិច ឆាបឆេះសត្វទាំងឡាយ ដែលមានបាបកម្ម ផ្ទប់ទៅនឹងជញ្ជាំង
ID: 637353459300235494
ទៅកាន់ទំព័រ៖