ព្រះត្រៃបិដក ភាគ ៦៦

ទុក្ខ​ទាំងនោះ កើត ចំរើន​ ដុះដាល លូតលាស់ កើត​ប្រាកដ អំពី​អាជ្ញា​របស់​ខ្លួន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ភ័យ​កើតអំពី​អាជ្ញា​របស់​ខ្លួន។
 [៩២​] ពាក្យ​ថា អ្នក​ទាំងឡាយ ចូរ​មើល​ជន​អ្នក​ឈ្លោះ​គ្នា ត្រង់​ពាក្យ​ថា ជន​ បាន​ដល់ ក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និង​មនុស្ស។ ពាក្យ​ថា អ្នក​ឈ្លោះ​គ្នា គឺ​អ្នក​ទាំងឡាយ ចូរ​មើល ចូរ​ឃើញ ចូរ​ក្រឡេក​មើល ចូរ​ពិនិត្យមើល​ ចូរ​ពិចារណាមើល នូវ​ជន​អ្នក​ឈ្លោះ​គ្នា ជន​អ្នក​ប្រកែកគ្នា ជន​ខុស​នឹងគ្នា ជន​ប្រកាន់​ខុស​នឹងគ្នា​ ជន​ដែល​បៀតបៀន​គ្នា ជន​ដែល​តបត​គ្នា ជន​ដែល​គុំគួន​គ្នា ជន​ដែល​គុំគួន​ចំពោះ​គ្នា ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​ទាំងឡាយ ចូរ​មើល​ជន​អ្នក​ឈ្លោះ​គ្នា។
 [៩៣​] ពាក្យ​ថា តថាគត​នឹង​សំដែង​សំវេគ​ធម៌ គឺ​តថាគត​នឹង​សំដែង នឹង​បង្ហាញ​ ប្រាប់ ពន្យល់ បញ្ញត្ត តាំង​ទុក បើក ចែក ធ្វើឲ្យ​រាក់ ប្រកាស នូវ​សំវេគ​ធម៌ សេចក្តី​រន្ធត់​ តក់ស្លុត ភ័យ​លំបាក ចង្អៀតចង្អល់ ឧបទ្រពចង្រៃ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តថាគត នឹង​សំដែង​សំវេគ​ធម៌។
 [៩៤​] ពាក្យ​ថា តាមដែល​តថាគត​ធ្លាប់​សង្វេគ​ហើយ គឺ​តថាគត​សង្វេគ រន្ធត់​ ដល់​នូវ​ការ​សង្វេគ​ហើយ ដោយខ្លួនឯង យ៉ាងណា ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តាមដែល​តថាគត​សង្វេគ​ហើយ។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 637353460413494791
ទៅកាន់ទំព័រ៖