ព្រះត្រៃបិដក ភាគ ៦៦
ភ័យកើតអំពីអាជ្ញារបស់ខ្លួន អ្នកទាំងឡាយ ចូរមើលជនអ្នកឈ្លោះគ្នា តថាគតនឹងសំដែងសំវេគធម៌ តាមដែលតថាគតសំវេគហើយ។
[៩៥] ភ័យ ចូលមកកាន់តថាគត ព្រោះឃើញប្រជាជនកំពុងញាប់ញ័រ ដូចពួកត្រីក្នុងទីមានទឹកតិច ព្រោះឃើញពួកជនដែលទាស់ទែងគ្នីគ្នា។
[៩៦] អធិប្បាយពាក្យថា ព្រោះឃើញប្រជាជនកំពុងញាប់ញ័រ ត្រង់ពាក្យថា ប្រជាជន គឺជាឈ្មោះរបស់សត្វ។ ប្រជាជនកំពុងញាប់ញ័រ ដោយការញាប់ញ័រ ព្រោះតណ្ហា កំពុងញាប់ញ័រដោយការញាប់ញ័រព្រោះទិដ្ឋិ កំពុងញាប់ញ័រដោយការញាប់ញ័រ ព្រោះកិលេស កំពុងញាប់ញ័រដោយការញាប់ញ័រព្រោះទុច្ចរិត កំពុងញាប់ញ័រដោយការញាប់ញ័រព្រោះបយោគ កំពុងញាប់ញ័រដោយការញាប់ញ័រព្រោះវិបាក កំពុងញាប់ញ័រដោយរាគៈ ដែលត្រេកអរហើយ កំពុងញាប់ញ័រដោយទោសៈដែលប្រទុស្តហើយ កំពុងញាប់ញ័រដោយមោហៈដែលវង្វេងហើយ កំពុងញាប់ញ័រដោយមានះដែលជាប់ចំពាក់ហើយ កំពុងញាប់ញ័រដោយទិដ្ឋិដែលស្ទាបអង្អែលហើយ កំពុងញាប់ញ័រដោយឧទ្ធច្ចៈ ដែលរាយមាយហើយ កំពុងញាប់ញ័រដោយវិចិកិច្ឆាដែលមិនចូលចិត្តហើយ កំពុងញាប់ញ័រដោយអនុសយៈដែលដល់ហើយនូវកំឡាំង
ID: 637353460788479588
ទៅកាន់ទំព័រ៖