ព្រះត្រៃបិដក ភាគ ៦៦

ក្តៅក្រហាយ ស្គាំងស្គម រោគ​ក្នុង​ផ្ទៃ វិលមុខ ធ្លាក់ឈាម ចុកសៀត ចុះផ្ទៃ​ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំ​នួច​ពិស រមាស់ កម រោគ​ក្នុង​ទី​ខ្វារ​ដោយ​ក្រចក​ ឃ្លង់ដែក ឈាម ប្រមាត់ ទឹកមូត្រ​ផ្អែម ឫសដូង​ដុះ បូស ឫសដូងបាត អាពាធ​តាំង​ឡើង​អំពី​ប្រមាត់​ អាពាធ​តាំង​ឡើង​អំពី​ស្លេស្ម អាពាធ​តាំង​ឡើង​អំពី​ខ្យល់ អាពាធ​តាំង​ឡើង​អំពី​ការប្រជុំ​ធាតុ​ អាពាធ​កើតអំពី​ផ្លាស់​រដូវ អាពាធ​កើតអំពី​ការ​រក្សា​ឥរិយាបថ​មិន​ស្មើគ្នា អាពាធ​កើតអំពី​ការ​ព្យាយាម​ខ្លាំង​ អាពាធ​កើតអំពី​ផលកម្ម ត្រជាក់ ក្តៅ គំលាន សម្រេក ឧច្ចារៈ បស្សាវៈ សម្ផស្ស​នៃ​របោម​ មូស ខ្យល់ កំ​ដៅ​ថ្ងៃ និង​ពស់ កំពុង​ញាប់ញ័រ ញាប់ញ័រ​ខ្លាំង អន្ទះអន្ទែង អន្ទះសា​ រន្ធត់ ចំប្រប់​ខ្លាំង ដោយ​ទុក្ខ​ព្រោះ​មរណៈ​មាតា ដោយ​ទុក្ខ​ព្រោះ​មរណៈ​បិតា ដោយ​ទុក្ខ ព្រោះ​មរណៈ​បងប្អូន​ប្រុស​ ដោយ​ទុក្ខ ព្រោះ​មរណៈ​បងប្អូន​ស្រី ដោយ​ទុក្ខ ព្រោះ​មរណៈ​បុត្រ ដោយ​ទុក្ខ ព្រោះ​មរណៈ​ធីតា​ ដោយ​ទុក្ខ ព្រោះ​មរណៈ​ញាតិ ដោយ​ទុក្ខ ព្រោះ​វិនាស​ភោគៈ ដោយ​ទុក្ខ ព្រោះ​វិនាស​គឺ​រោគ​ ដោយ​ទុក្ខ ព្រោះ​វិនាស​សីល ដោយ​ទុក្ខ ព្រោះ​វិនាស​គឺ​ទិដ្ឋិ។
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637353461298879905
ទៅកាន់ទំព័រ៖