ព្រះត្រៃបិដក ភាគ ៦៦

[១០០​] លោក មិន​មាន​ខ្លឹម​ដោយ​ជុំវិញ សង្ខារ​ក្នុង​ទិស​ទាំងអស់​ ញាប់ញ័រ តថាគត​កាល​ប្រាថ្នា​សេចក្តី​ចំរើន​ដើម្បី​ខ្លួន មិនបាន​ឃើញ (នូវ​ទី​ណាមួយ​ ដែល​ទុក្ខ​) មិន​ញាំញី​ឡើយ។

 [១០១​] អធិប្បាយ​ពាក្យ​ថា​ លោក​មិន​មាន​ខ្លឹម​ដោយ​ជុំវិញ​ (ដូចតទៅ​នេះ​) និរយ​លោក តិរច្ឆាន​យោនិ​លោក បិត្តិវិសយ​លោក មនុស្សលោក ទេវលោក ខន្ធ​លោក ធាតុ​លោក​ អាយតន​លោក លោក​នេះ លោក​មុខ ព្រមទាំង​ព្រហ្មលោក ព្រមទាំង​ទេវលោក នេះ​ហៅថា លោក។ និរយ​លោក​ មិន​មាន​ខ្លឹម ឥត​ខ្លឹម ប្រាសចាក​ខ្លឹម គឺ​ចាក​ខ្លឹម គឺ ចាក​ខ្លឹម​គឺ​ខ្លឹម​ទៀង​ក្តី​ ចាក​ខ្លឹម​គឺ​ខ្លឹម​សុខ​ក្តី ចាក​ខ្លឹម​គឺ​ខ្លឹម​ខ្លួន​ក្តី ចាក​សភាវៈ​ទៀង​ក្តី ចាក​ការ​ឋិតថេរ​ក្តី​ ចាក​ការ​មាំមួន​ក្តី ចាក​សភាវៈ​មិន​ប្រែប្រួល​ក្តី។ តិរច្ឆាន​យោនិ​លោក បិត្តិវិសយ​លោក​ មនុស្សលោក ទេវលោក ខន្ធ​លោក ធាតុ​លោក អាយតន​លោក លោក​នេះ លោក​មុខ ព្រមទាំង​ព្រហ្មលោក​ ព្រមទាំង​ទេវលោក ជាស​ភាវៈ​មិន​មាន​ខ្លឹម ឥត​ខ្លឹម ប្រាសចាក​ខ្លឹម គឺ ចាក​ខ្លឹម​គឺ​ខ្លឹម​ទៀង​ក្តី​ ចាក​ខ្លឹម​គឺ​ខ្លឹម​សុខ​ក្តី ចាក​ខ្លឹម​គឺ​ខ្លឹម​ខ្លួន​ក្តី ចាក​សភាវៈ​ទៀង​ក្តី ចាក​ការ​ឋិតថេរ​ក្តី​ ចាក​ការ​មាំមួន​ក្តី ចាក​សភាវៈ​មិន​ប្រែប្រួល​ក្តី។
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637353462445840973
ទៅកាន់ទំព័រ៖