ព្រះត្រៃបិដក ភាគ ៦៦

កាន់​ទិស​ទាំងពួង បុគ្គល​ដក​សរ​នោះ​ហើយ ទើប​មិន​ស្ទុះ​ទៅ មិន​លិច​ចុះ។

 [១១១​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​ដែល​ត្រូវ​សរ​ណា​មុត​ហើយ រមែង​ស្ទុះ​ទៅកាន់​ទិស​ទាំងពួង ត្រង់​ពាក្យ​ថា សរ បាន​ដល់​សរ​ ៧ សរ​គឺ​រាគៈ សរ​គឺ​ទោសៈ សរ​គឺ​មោហៈ សរ​គឺ​មានះ សរ​គឺ​ទិដ្ឋិ សរ​គឺ​សេចក្តី​សោក សរ​គឺ​សេចក្តី​សង្ស័យ។
 សរ​គឺ​រាគៈ តើ​ដូចម្តេច។ តម្រេក តម្រេក​ខ្លាំង សេចក្តី​ស្រើបស្រាល​ សេចក្តី​ត្រេកត្រអាល សេចក្តី​រីករាយ តម្រេក​ដែល​ប្រកបដោយ​សេចក្តី​រីករាយ តម្រេក​ខ្លាំង​នៃ​ចិត្ត។បេ។ អភិជ្ឈា លោភៈ អកុសលមូល​ឯណា នេះ សរ​គឺ​រាគៈ។
 សរ​គឺ​ទោសៈ តើ​ដូចម្តេច។ គំនុំ​កើតឡើង​ថា គេ​បាន​ប្រព្រឹត្ត​នូវ​សេចក្តី​វិនាស​ដល់​អាត្មាអញ​ គំនុំ​កើតឡើង​ថា គេ​កំពុង​ប្រព្រឹត្ត​នូវ​សេចក្តី​វិនាស​ដល់​អាត្មាអញ គំនុំ​កើតឡើង​ថា​ គេ​នឹង​ប្រព្រឹត្ត​នូវ​សេចក្តី​វិនាស​ដល់​អាត្មាអញ។បេ។ ភាព​នៃ​ចិត្ត​កាច ការ​ញុំាង​ទឹកភ្នែក​ឲ្យ​ស្រក់​ ភាព​នៃ​ចិត្ត​មិន​ត្រេកអរ នេះ សរ​គឺ​ទោសៈ។
 សរ​គឺ​មោហៈ តើ​ដូចម្តេច។ ការ​មិនដឹង​ទុក្ខ។បេ។ ការ​មិនដឹង​នូវ​សេចក្តី​ប្រតិបត្តិ​ ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ ការ​មិនដឹង​ទីបំផុត​ខាងដើម ការ​មិនដឹង​ទីបំផុត​ខាងចុង​ ការ​មិនដឹង​ទីបំផុត​ខាងដើម និង​ទីបំផុត​ខាងចុង
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637353466124797035
ទៅកាន់ទំព័រ៖