ព្រះត្រៃបិដក ភាគ ៦៦
មានសតិដោយហេតុ ៤ ដទៃទៀត គឺមានសតិ ព្រោះប្រកបដោយសតិ មានសតិ ព្រោះស្ទាត់ដោយសតិ មានសតិ ព្រោះជំនាញដោយសតិ មានសតិ ព្រោះមិនបោះបង់សតិ។ មានសតិដោយហេតុ ៤ ដទៃទៀត គឺមានសតិព្រោះមានសតិមិនដាច់ មានសតិព្រោះមានសតិជាប់ត មានសតិព្រោះមានសតិរឿយៗ។ មានសតិ ព្រោះប្រកបដោយធម៌ជាប់តៗគ្នា មានសតិ ព្រោះពុទ្ធានុស្សតិ មានសតិ ព្រោះធម្មានុស្សតិ មានសតិព្រោះសង្ឃានុស្សតិ មានសតិព្រោះសីលានុស្សតិ មានសតិព្រោះចាគានុស្សតិ មានសតិព្រោះទេវតានុស្សតិ មានសតិព្រោះអានាបានស្សតិ មានសតិព្រោះមរណស្សតិ មានសតិ ព្រោះកាយគតាសតិ មានសតិ ព្រោះឧបសមានុស្សតិ។ សតិណា ការរលឹករឿយៗ រលឹកចំពោះ ធម្មជាតិជាគ្រឿងរលឹក ការរលឹក ការចាំបាន ការមិនភ្លេច សេចក្តីមិនវង្វេង ធម្មជាតិជាគ្រឿងរលឹក សតិន្រ្ទិយ សតិពលៈ សម្មាសតិ សតិសម្ពោជ្ឈង្គ ជាផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯង នេះលោកហៅថា សតិ។ បុគ្គលណា ជាអ្នកចូលទៅជិត ប្រកប ចូលទៅជិត ប្រកបព្រម ចូលទៅរក ចូលទៅរកព្រម ចូលទៅដល់ ចូលទៅដល់ព្រម ប្រកបព្រមដោយសតិនេះ បុគ្គលនោះ លោកហៅថា មានសតិ។
ពាក្យថា សិក្សា បានដល់សិក្ខា ៣ គឺ អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១
ID: 637351910993439750
ទៅកាន់ទំព័រ៖