ព្រះត្រៃបិដក ភាគ ៦៦
ពាក្យថា គប្បីគ្របសង្កត់នូវការដេកលក់ នូវការខ្ជិល នូវការរួញរា បានសេចក្តីថា គប្បីសង្កត់ គប្បីគ្របសង្កត់ គប្បីបង្គ្រប គប្បីសង្កត់សង្កិន គប្បីរួបរឹត គប្បីញំាញី នូវការដេកលក់ ១ ការខ្ជិល ១ ការរួញរា ១ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីគ្របសង្កត់នូវការដេកលក់ នូវការខ្ជិល និងការរួញរា។
[១២៥] អធិប្បាយពាក្យថា មិនគប្បីនៅរួមដោយសេចក្តីប្រហែស ឯសេចក្តីប្រហែស ខ្ញុំត្រូវពោលដូចតទៅនេះ។ ការបណ្តោយចិត្ត ការឲ្យកម្លាំងដល់ការបណ្តោយចិត្តទៅក្នុងកាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្តី ក្នុងមនោទុច្ចរិតក្តី ក្នុងកាមគុណ ៥ ក្តី ឬការធ្វើដោយមិនគោរព ការធ្វើមិនឲ្យរឿយ ៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចោលនូវសេចក្តីប្រាថ្នា ការដាក់ចោលនូវធុរៈ ការមិនសេព ការមិនចំរើន ការធ្វើមិនឲ្យច្រើន ការមិនតាំងទុក ការមិនប្រកបរឿយ ៗ ការធ្វេសក្នុងការចំរើននូវកុសលធម៌ ការប្រហែស អាការជាទីធ្វេស ភាពនៃចិត្តធ្វេសណា មានសភាពយ៉ាងនេះ នេះលោកហៅថា សេចក្តីប្រហែស។ ពាក្យថា មិនគប្បីនៅរួមដោយសេចក្តីប្រហែស បានសេចក្តីថា មិនគប្បីនៅរួម មិនគប្បីនៅអាស្រ័យ
ID: 637353501111060352
ទៅកាន់ទំព័រ៖