ព្រះត្រៃបិដក ភាគ ៦៦

ធ្វើ​មិន​ឲ្យ​កើតមាន នូវ​ពាក្យ​កុហក គប្បី​ជា​អ្នក​ចៀសវាង គេច​ចេញ វៀរ​ស្រឡះ​ រត់ចេញ រលាស់​ចេញ រួច​ចេញ ប្រាស​ចេញ ចាក​ពាក្យ​កុហក ជា​អ្នកមាន​ចិត្ត​ប្រាសចាក​សេចក្តី​សល់​វល់​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​គេច​ចេញ​ចាក​ពាក្យ​កុហក។
 [១៣០​] ពាក្យ​ថា​ មិន​គប្បី​ធ្វើ​សេចក្តី​ស្នេហា​ក្នុង​រូប ត្រង់​ពាក្យ​ថា រូប បាន​ដល់ មហាភូតរូប ៤ និង​ឧបា​ទាយ​រូប​របស់​មហាភូតរូប​ ៤។ ពាក្យ​ថា មិន​គប្បី​ធ្វើ​សេចក្តី​ស្នេហា​ក្នុង​រូប គឺ​មិន​គប្បី​ធ្វើ​ស្នេហា​ មិន​គប្បី​ធ្វើ​សេចក្តី​ពេញចិត្ត មិន​គប្បី​ធ្វើ​សេចក្តី​ស្រឡាញ់ មិន​គប្បី​ធ្វើ​ មិន​គប្បី​ឲ្យ​កើត មិន​គប្បី​ឲ្យ​ដុះដាល មិន​គប្បី​ឲ្យ​លូតលាស់ មិន​គប្បី​ឲ្យ​កើតឡើង​នូវ​តម្រេក​ក្នុង​រូប​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ធ្វើ​សេចក្តី​ស្នេហា​ក្នុង​រូប។
 [១៣១​] អធិប្បាយ​ពាក្យ​ថា គប្បី​ស្គាល់​មានះ​ ត្រង់​ពាក្យ​ថា មានះ សេចក្តី​ថា មានះ​ដោយ​ចំណែក ១ បាន​ដល់ ការក្រ​អឺត​ក្រអោង​នៃ​ចិត្ត។ មានះ​ដោយ​ចំណែក ២ គឺ មានះ​ដោយ​ការ​លើកខ្លួន​ឯង ១ មានះ​ដោយ​ការ​បង្អាប់​អ្នកដទៃ ១។ មានះ​ដោយ​ចំណែក ៣ គឺ មានះ​ថា អញ​ជា​បុគ្គល​ប្រសើរ ១ មានះ​ថា អញ​ជា​បុគ្គល​ស្មើ ១ មានះ​ថា អញ​ជា​បុគ្គល​ថោកទាប ១។ មានះ​ដោយ​ចំណែក ៤ គឺ បុ​គ្គ​លញុំាង​មានះ​ឲ្យ​កើត​ព្រោះ​លាភ​ ១ ញុំាង​មានះ​ឲ្យ​កើត​ព្រោះ​យស ១ ញុំាង​មានះ​ឲ្យ​កើត​ព្រោះ​សេចក្តី​សរសើរ ១ ញុំាង​មានះ​ឲ្យ​កើត​ព្រោះ​សុខ​ ១។
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637353503140347963
ទៅកាន់ទំព័រ៖