ព្រះត្រៃបិដក ភាគ ៦៦

ការ​សរសើរ ការ​ជ្រុលជ្រប់ ការ​ប្រកាន់ ការ​ស្ទាបអង្អែល ការ​ជាប់​ចំពាក់​ចំពោះ​សង្ខារ​ជា​អតីត​ ដោយអំណាច​តណ្ហា ដោយអំណាច​ទិដ្ឋិ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ត្រេកអរ​ចំពោះ​បុ​រា​ណក្ខន្ធ។
 [១៣៥​] ពាក្យ​ថា មិន​គប្បី​ធ្វើ​សេចក្តី​ពេញចិត្ត​ក្នុង​នវ​ក្ខន្ធ​ សេចក្តី​ថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជា​បច្ចុប្បន្ន លោក​ហៅថា នវ​ក្ខន្ធ។ បុគ្គល​មិន​គប្បី​ធ្វើ​សេចក្តី​ពេញចិត្ត​ មិន​គប្បី​ធ្វើ​សេចក្តី​ប្រាថ្នា មិន​គប្បី​ធ្វើ​សេចក្តី​ស្រឡាញ់ គឺ​មិន​គប្បី​ធ្វើ​ មិន​គប្បី​ឲ្យ​កើត មិន​គប្បី​ឲ្យ​លូតលាស់ មិន​គប្បី​ដុះដាល មិន​គប្បី​ឲ្យ​កើត​នូវ​តម្រេក​ចំពោះ​សង្ខារ​ជា​បច្ចុប្បន្ន​ ដោយអំណាច​តណ្ហា ដោយអំណាច​ទិដ្ឋិ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ធ្វើ​សេចក្តី​ពេញចិត្ត​ក្នុង​នវ​ក្ខន្ធ។
 [១៣៦​] ពាក្យ​ថា មិន​គប្បី​សោក​ស្តាយ ចំពោះ​វត្ថុ​កាល​វិនាស​ គឺ​មិន​គប្បី​សោក​ស្តាយ មិន​គប្បី​លំបាក មិន​គប្បី​ស្ទាបអង្អែល មិន​គប្បី​ខ្សឹកខ្សួល មិន​គប្បី​គក់​ទ្រូង​ មិន​គប្បី​ដល់​នូវ​សេចក្តី​វង្វេង ចំពោះ​វត្ថុ​កាល​វិនាស ខូចខាត សាបសូន្យ បាត់បង់​ ព្រាត់ប្រាស អន្តរធាន គឺ​មិន​គប្បី​សោក​ស្តាយ មិន​គប្បី​លំបាក មិន​គប្បី​ស្ទាបអង្អែល​ មិន​គប្បី​ខ្សឹកខ្សួល មិន​គប្បី​គក់​ទ្រូង មិន​គប្បី​ដល់​នូវ​សេចក្តី​វង្វេង ចំពោះ​ចក្ខុ​កាល​វិនាស​ ខូចខាត សាបសូន្យ បាត់បង់ ព្រាត់ប្រាស អន្តរធាន ចំពោះ​សោតៈ ឃានៈ ជិវ្ហា កាយ រូប​ សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637353504954223241
ទៅកាន់ទំព័រ៖