ព្រះត្រៃបិដក ភាគ ៦៦

 [១៤២​] ពាក្យ​ថា កាម​ជា​ភក់ ដែល​សត្វ​កន្លង​បាន​ដោយ​ក្រ​ សេចក្តី​ថា កាម​ដូចជា​ភក់ កាម​ដូចជា​ល្បាប់ សេចក្តី​សៅហ្មង​គឺ​កាម គ្រឿង​ស្អិត​គឺ​កាម​ សេចក្តី​កង្វល់​គឺ​កាម ដែល​សត្វ​ឆ្លង​បាន​ដោយ​ក្រ កន្លង​បាន​ដោយ​ក្រ រម្លង​បាន​ដោយ​ក្រ​ ឆ្លង​ឡើង​បាន​ដោយ​ក្រ ឈាន​កន្លង​បាន​ដោយ​ក្រ ប្រព្រឹត្ត​កន្លង​បាន​ដោយ​ក្រ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) កាម​ជា​ភក់ ដែល​សត្វ​កន្លង​បាន​ដោយ​ក្រ។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា
តថាគត​ពោល​ថា សេចក្តី​ប្រាថ្នា​ជា​អន្លង់​ធំ ពោល​ថា តណ្ហា ជា​អាចម​ ជា​បំណង ជា​អារម្មណ៍ ជា​គ្រឿង​ញាប់ញ័រ ថា កាម​ជា​ភក់ ដែល​សត្វ​កន្លង​បាន​ដោយ​ក្រ។
[១៤៣​] មុនិ មិន​ឃ្លាតចាក​សច្ចៈ ជា​ព្រាហ្មណ៍​ ឋិតនៅ​លើ​ទីទួល មុនិ​នោះ លះបង់​វត្ថុ​ទាំងពួង មុនិ​នោះ​ឯង តថាគត​ហៅថា អ្នក​ស្ងប់។

 [១៤៤​] ពាក្យ​ថា មុនិ មិន​ឃ្លាតចាក​សច្ចៈ គឺ​ មិន​ឃ្លាតចាក​សច្ចវាចា មិន​ឃ្លាតចាក​សម្មាទិដ្ឋិ មិន​ឃ្លាតចាក​អដ្ឋង្គិក​មគ្គ​ដ៏​ប្រសើរ។ ពាក្យ​ថា មុនិ សេចក្តី​ថា ញាណ លោក​ហៅថា មោនៈ បានខាង​ប្រាជ្ញា
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637353506501054966
ទៅកាន់ទំព័រ៖