ព្រះត្រៃបិដក ភាគ ៦៦

ការ​ដឹង​ច្បាស់។បេ។ មុនិ​នោះ កន្លង​នូវ​បណ្តាញ​ជា​គ្រឿង​ចំពាក់ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មុនិ មិន​ឃ្លាតចាក​សច្ចៈ។
 [១៤៥​] ពាក្យ​ថា ជា​ព្រាហ្មណ៍ ឋិតនៅ​លើ​ទីទួល​ សេចក្តី​ថា អមត​និព្វាន លោក​ហៅថា ទីទួល បានខាង ការ​រម្ងាប់​សង្ខារ​ទាំងពួង ការ​លះបង់​ឧបធិ​ទាំងពួង​ ការ​អស់​តណ្ហា ការប្រាសចាក​តម្រេក ការ​រលត់ និព្វាន។ ពាក្យ​ថា ព្រាហ្មណ៍ គឺ ឈ្មោះថា​ ព្រាហ្មណ៍ ព្រោះ​លះ​ធម៌ ៧។បេ។ ជា​អ្នក​មិន​អាស្រ័យ (ដោយ​តណ្ហា និង​ទិដ្ឋិ​) ប្រកបដោយ​តា​ទិ​គុណ បុគ្គល​នោះ លោក​ហៅថា​ ព្រាហ្មណ៍។ ពាក្យ​ថា ជា​ព្រាហ្មណ៍ ឋិតនៅ​លើ​ទីទួល បាន​សេចក្តី​ថា ព្រាហ្មណ៍​ឋិតនៅ​លើ​ទីទួល​ គឺ​ឋិតនៅ​លើ​កោះ ឋិតនៅ​លើ​ទី​ពំនាក់ ឋិតនៅ​លើ​ទី​ពួន ឋិតនៅ​លើ​ទីពឹង ឋិតនៅ​លើ​ទី​មិន​មាន​ភ័យ​ ឋិតនៅ​លើ​ទី​មិន​ច្យុត ឋិតនៅ​លើ​ទី​មិន​ស្លាប់ ឋិតនៅ​លើ​ទី​មិន​មាន​វានៈ (ព្រះនិព្វាន​) ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ជា​ព្រាហ្មណ៍ ឋិតនៅ​លើ​ទីទួល។
 [១៤៦​] ពាក្យ​ថា មុនិ​នោះ លះបង់​វត្ថុ​ទាំងពួង​ អធិប្បាយ​ថា វត្ថុ​ទាំងពួង លោក​ពោល​សំដៅ​អាយតនៈ ១២ គឺ​ចក្ខុ ១ រូប ១។បេ។ ចិត្ត ១ ធម៌​ ១។ ឆន្ទ​រាគៈ​ក្នុង​អាយតនៈ​ទាំងឡាយ ទាំង​ខាងក្នុង និង​ខាងក្រៅ មុនិ​នោះ បាន​លះបង់​ ផ្តាច់​បង់​ឫសគល់ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត ដូចជា​ទី​កើត​នៃ​ដើមត្នោត ដល់​នូវ​ភាវៈ​មិន​មាន​ មិន​ឲ្យ​មានការ​កើតជា​ធម្មតា​តទៅ ក្នុង​កាល​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 637353506884898703
ទៅកាន់ទំព័រ៖