ព្រះត្រៃបិដក ភាគ ៦៦
មុនិនោះ ឈ្មោះថារស់នៅក្នុងលោកដោយប្រពៃ តែងមិនស្រឡាញ់ចំពោះបុគ្គលណាមួយក្នុងលោកនេះ។
[១៥៣] បុគ្គលណា បានឆ្លងនូវកាមផង នូវគ្រឿចំពាក់ដែលសត្វឆ្លងបានដោយក្រក្នុងលោកផង បុគ្គលនោះ រមែងមិនសោកស្តាយ មិនសញ្ជប់សញ្ជឹង (ព្រោះ) ជាអ្នកមានខ្សែដាច់ហើយ ជាអ្នកមិនមានចំណង។
[១៥៤] អធិប្បាយពាក្យថា បុគ្គលណា បានឆ្លងនូវកាមផង នូវគ្រឿងចំពាក់ ដែលសត្វឆ្លងបានដោយក្រក្នុងលោកផង ត្រង់ពាក្យថា បុគ្គលណា គឺជនណា បែបណា ប្រកបយ៉ាងណា មានបែបផែនយ៉ាងណា មានប្រការយ៉ាងណា ដល់នូវឋានៈយ៉ាងណា ប្រកបដោយធម៌ណា ទោះជាក្សត្រក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សុទ្ទៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី។ ពាក្យថា កាម តាមឧទ្ទាន កាមមាន ២ គឺវត្ថុកាម ១ កិលេសកាម ១។បេ។ នេះហៅថា វត្ថុកាម។បេ។ នេះហៅថា កិលេសកាម។ ពាក្យថា គ្រឿងចំពាក់ បានដល់គ្រឿងចំពាក់ ៧ គឺ គ្រឿងចំពាក់គឺរាគៈ ១ គ្រឿងចំពាក់គឺទោសៈ ១ គ្រឿងចំពាក់គឺមោហៈ ១ គ្រឿងចំពាក់គឺមានះ ១ គ្រឿងចំពាក់គឺទិដ្ឋិ ១ គ្រឿងចំពាក់គឺកិលេស ១ គ្រឿងចំពាក់គឺទុច្ចរិត ១។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក
ID: 637353508914609790
ទៅកាន់ទំព័រ៖